----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំកម្លាំងការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​របស់​​លោក​ឧកញ៉ា គង់ ក្រឹ​ង ក្នុង​ករណី​បង្ក្រាប​​បទល្មើស​ព្រៃឈើ
Mon,05 August 2019 (Time 07:44 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 9នាក់)


ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ជាបឋមបានឱ្យដឹងថា មានការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​របស់​​លោក​ឧកញ៉ា គង់ ក្រឹ​ង ក្នុង​ករណី​បង្ក្រាប​​បទល្មើស​ព្រៃឈើ នាថ្ងៃទី០៥ សីហា ២០១៩នេះដឹកនាំ​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ​។

សេចក្តីរាយការណ៍បន្តថា ប្រ​តិបត្តិការបង្ក្រាប​​នេះ គឺមានការ​ចូលរួម​ពីតំណាងក្រសួង​ស្ថាប័ន​១៦​អង្គភាព ចុះ​ត្រួតពិនិត្យ​ចំនួន​៩​ទីតាំង​របស់​ឧកញ៉ា គង់ ក្រឹ​ង ។​ សូមបញ្ជាក់ថា ឧកញ៉ា គង់ ក្រឹ​ង គឺជា​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដ៏​ល្បីល្បាញ​ម្នាក់ ក្នុង​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ ។ប្រតិបត្តិការនេះ កំពុងធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដែលឃ្លាតពីព្រំដែនវៀតណាមតែប៉ុន្មានគីឡូដីតែប៉ុណ្ណោះ ហើយទោះបីជាយ៉ាងណា ប្រតិបត្តិការទ្រង់ទ្រាយធំនេះសមត្ថកិច្ចពុំទាន់បង្ហើបលម្អិតនោះឡើយ គ្រាន់តែដឹងថា ចុះត្រួតពិនិត្យចំនួន៩ទីតាំងរបស់ ឧកញ៉ា គង់ ក្រឹង ដែលពលរដ្ឋស្គាល់ថា ឧកញ៉ារូបនេះ ជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីខេត្តក្រចេះ  ៕


ព័ត៌មានគួរចាប់អារម្មណ៍