----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឯកឧត្តម អភិបាលខេត្ត បានដឹកនាំ អភិបាលក្រុងកំពត ចៅសង្កាត់ ប្រធានមន្ទីរអង្គភាព ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យដល់ទីតាំងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត
Tue,06 August 2019 (Time 08:12 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 8នាក់)


ព្រឹក ថ្ងៃចន្ទ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ អភិបាលក្រុងកំពត ចៅសង្កាត់ ប្រធានមន្ទីរអង្គភាព ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យដល់ទីតាំងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត។

*ទីតាំងប្រព័ន្ធរំដោះទឹកដែលបានចុះពិនិត្យរួមមាន៖
-នៅក្រោយបឋមសិក្សាពិជ័យឧត្តុង្គ
-នៅលើផ្លូវលានស្រូវ ត្រង់ព្រំប្រទល់ ក្រុងកំពត និងស្រុកទឹកឈូ
-នៅបណ្តោយផ្លូវរថភ្លើង លើផ្លូវមាកេង ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត
-និង នៅត្រង់ចំណុចបេនឡាន។

*ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដូចខាងក្រោម ៖
-ស្នើ អភិបាលក្រុងកំពត និងចៅសង្កាត់ទាំងប្រាំ ហាមឃាត់មិនឲ្យមានការសាងសង់រោង តូប លើចិញ្ជើមថ្នល់ និងហាមមិនឲ្យមានការ ចាក់ដីដោយមិនមានកប់ប្រព័ន្ធលូត្រឹមត្រូវ។
-ស្នើ ចៅសង្កាត់ទាំងប្រាំ កាប់មែកឈើ ឲ្យបានស្អាតនៅតាមបណ្តោយដងផ្លូវ។
-ស្នើ អភិបាលក្រុងពិនិត្យសណ្តាប់ធ្នាប់នៅចំណុច បេនឡាន កុំឲ្យមានភាពអាណាធិបតេយ្យ និងត្រូវពិនិត្យ ជួសជុលគំរបលូនៅក្នុងក្រុងទាំងអស់។

 


ព័ត៌មានគួរចាប់អារម្មណ៍