----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក ច័ន្ធ សុភត្រ្តា ប្រធានសមាគន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ចុះសាសង់ផ្ទះជួនអតីតយុទ្ធជននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
Tue,06 August 2019 (Time 08:28 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 8នាក់)


ខេត្តព្រះវិហារ ៖ លោក រត់ សំ ភេទប្រុស អាយុ៥៣ឆ្នាំសមាជិក អតីតយុទ្ធជន ជាជនពិការ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានផ្ទះ១ខ្នងមានទំហំ ៤x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ លោក ច័ន្ធ សុភត្រ្តា

ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៩នេះលោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានបន្តដឹកនាំ ក្រុមការងារអតីតយុទ្ធជនខេត្តស្រុកអាជ្ញាធរមូលដ្ឋាន នាក់ពាក់ព័ន្ធ ចុះជួយសាងសង់ ផ្ទះ១ខ្នងជួនអតីតយុទ្ធជន ដែល ចំណាយថវិកាសរុបអស់ចំនួន ៩,៥៥០,០០០៛ផងដែរ។


ក្នុងការចុះជួយសាងសង់ផ្ទះនោះផងដែរ លោក ច័ន្ធ សុភត្រ្តា ប្រធានសមាគន៍អតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើរ ពីសំណាក់សម្ដេច តេជោ ហ៊ុន សែនប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជា ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមន៍ លោកអភិបាលខេត្តប្រធាន កិត្តិយសផងដែរ


លោកប្រធានបន្តថា សមាគមន៍អតីតយុធជន មិនទុកឲ្យបងប្អូនជាសមាជិកអតីតយុទ្ធរស់នៅគ្មាន ទីពឹង និងរស់នៅដោយលំបាកដែលគ្មានទីជំរកនោះឡើយ នេះហើយជាការយកចិត្តទុកដាក់ពី សម្ដេច ធ្វើឲ្យបងប្អូនជាអតីតយុទ្ធជនយើង មានផ្ទះសំបែងស្នាក់នៅបានសមរម្យផងដែរ៕

 

 


ព័ត៌មានគួរចាប់អារម្មណ៍