----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ! បុគ្គលណាដែលចាក់ដីរំលោភដីសាធារណៈដាច់ខាតត្រូវកាយចេញអោយអស់
Tue,06 August 2019 (Time 08:46 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 8នាក់)


ខេត្តតាកែវ៖ នៅរសៀលថ្ងៃអាទិត្យ ៤ កើត ខែ ស្រាពណ៍ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ សីហា គ.ស. ២០១៩ នេះរដ្ឋបាលស្រុកសំរោង បានចាត់វិធានការណ៍រដ្ឋបាលយ៉ាងតឹងរឹងបំផុត ដោយចុះឃាត់ចាប់រថយន្ត លួចចាក់ដីលុបក្បែគល់ស្ពាននៅ ភូមិ ទួលទ្រា ឃុំ លំចង់ ( ចំនុចបឹងក្រចាប់) ហើយក៏បានប្រាប់ឲ្យអោយកាយដីយកចេញវិញ

បើគិតមកដល់ម៉ោង ៥.00 នាទី ល្ងាចថ្ងៃដដែលនេះអ្នកចាក់ដីក៏កាយអាចម៍ដីចេញវិញ បានប្រមាណជា ៧៥% ហើយ។
ឡានដែលធ្វើសកម្មភាពដីរំលោភយកដីសាធារណៈហើយត្រូវកកាយចេញវិញនោះ មានឡានបែនចំនួន ២ គ្រឿង អាអ៊ិច ១ គ្រឿង អាប៊ុល ១ គ្រឿង ។ លោក អភិបាលស្រុកបានឲ្យដឹងនៅល្ងាចថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩ ថា នៅចំនុចបឹងក្រចាប់លោកបានឲ្យឈ្មួញកាយចេញវិញបាន ១០០% ហើយ ។ ករណីនេះលោក ខាន់ សុខា អភិបាលរងខេត្តក៏សរសេរ Comment លើ Facebook ផ្ទាស់ខ្លួនរបស់លោក បន្ទាប់ពីលោក កេត ម៉ៅ បានបង្ហោះសកម្មភាពឈ្មួញកាយដីចេញវិញនោ ដោយមានខ្លឹមសារទាំងស្រុងថា « អោយយកដីចេញវិញឲ្យអស់ ហើយបន្តពិនិត្យថែមទៀត » ។

ចំនែកឯនៅរសៀលថ្ងៃ ចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា គ.ស ២០១៩ នេះ រដ្ឋបាល ស្រុកសំរោង បានបន្តចាត់វិធានការណ៍ រដ្ឋបាលយ៉ាង តឹងរឹងបំផុតមួយទៀត ដោយតម្រូវអោយម្ចាស់ គ្រឿងចក្រនិង អ្នកដែលបានចាក់ដីលុបបឹង បត់រកា ក្រោយរោងចក្រទឹកក ស្ថិតនៅក្នុង ភូមិព្រៃទទឹង ឃុំ សំរោង ស្រុកសំរោង ដែលទើបលួចចាក់លុប នាពេលថ្មីៗនេះអោយគាត់កាយដីយកចេញវិញ។ នៅវេលាម៉ោង៤.៣០ នាទី រសៀលនេះទើបកាយចេញ បានប្រមាណជា ១០% នៃដី ដែលទើបនឹងចាក់លុបថ្មីៗនេះ ។

លោកអភិបាលស្រុកសំរោងបានបញ្ជាក់យ៉ាងច្បាស់ថា ឈ្មួញដែលចាក់ដីលប់បឹងបត់រកាដែលទើបនឹងកាយចេញបាន ១០% នេះ គឹឈ្មួញបានចាក់លប់ចូលបឹងប្រមាណជា ១១ ទៅ ១៥ ម៉ែត្រ បន្ទាប់ពីគណៈបញ្ជាការស្រុកធ្វើការឃាត់គ្រឿងចក្រកាលពីពេលថ្មីៗនេះ លោកបានសង្កត់ធ្ងន់ថា បើឈ្មួញកាយអាចម៍ដីមិនគ្រប់ ១៥ ម៉ែត្រ ឬ ១០០% ទេ លោកក៏មិនដោះលែងគ្រឿងចក្រនោះឡើយ ហើយលោកនឹងរៀបចំពាក្យបណ្តឹងដាក់ទៅតុលាការតែម្តង។

លោកអភិបាលស្រុកសំរោងបានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះគឺលោកបានឆ្លងយោបល់លោកអភិបាលខេត្តរួចអស់ហើយ​។

 


ព័ត៌មានគួរចាប់អារម្មណ៍