----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
នៅទីបំផុតលោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញលិខិតកោះហៅលោក គង់ ក្រឹង ឲ្យទៅកាន់បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីបំភ្លឺករណីបទល្មើសព្រៃឈើ
Tue,06 August 2019 (Time 09:10 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 417នាក់)


ភ្នំពេញ​ ៖ នៅទីបំផុតលោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញលិខិតកោះហៅលោក គង់ ក្រឹង ឲ្យទៅកាន់បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ដើម្បីបំភ្លឺករណីបទល្មើសព្រៃឈើ។

ការកោះហៅនេះធ្វើឡើង ដើម្បីដំណើរការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។ សូមបញ្ជាក់ថា នៅថ្ងៃទី០៥ខែសីហាម្សិលមិញនេះ លោកសៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ )មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងស្តាប់របាយការណ៍កិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណៈប្រតិភូអន្តរក្រសួងស្ថាប័នចម្រុះ និងបានចុះពិនិត្យទីតាំងស្តុកឈើ៣កន្លែង ក្នុងមូលដ្ឋានស្រុកមេមត់។


សេចក្តីរាយការណ៍ថានៅរសៀលថ្ងៃដដែលលោកសៅ សុខា បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកឈើ៩ទីតាំងរបស់ឧកញ៉ា គង់ ក្រឹង ដែលជាឈ្មួញដ៏ល្បីល្បាញម្នាក់ ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ ។ ប៉ុន្តែសកម្មភាព របស់លោកគង់ ក្រឹង ជាច្រើនឆ្នាំមកនេះ មិនដែលមាននរណាហ៊ានធ្វើការប៉ះពាល់ឬ បង្ក្រាបនូវមុខជំនួញឈើលោម្តងណាឡើយ បើទោះបីជាមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចេញផ្សាយលាតត្រដាងយ៉ាងណាក៏ដោយ ៕


 


ព័ត៌មានគួរចាប់អារម្មណ៍