----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក ខាន់ សុខាអភិបាលរងខេត្តតាកែវ នាំយក កូនឈើចំនួន ៦,១០០ដើមក្នុងនោះមានឈើប្រណិតៗជាច្រើន ត្រូវបានចែកជូនលោកគ្រូ អ្នកគ្រូ កូនសិស្ស-ប្រជាពលរដ្ឋ នៅស្រុកសំរោង  ខេត្តតាកែវ
Wed,07 August 2019 (Time 09:25 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 10នាក់)


ខេត្តតាកែវ ​៖ រសៀលថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែ សីហា គ.ស.២០១៩ សួនបណ្តុះកូនឈើសម្តេច ហ៊ុន សែនភ្នំជីសូរ ស្រុកសំរោង​ ។​

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខាន់ សុខាអភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល អមដំណើរដោយលោក សុឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តី លោក កេត ម៉ៅ អភិបាល ស្រុក លោក ញ៉េប លីប្រធានក្រុម ប្រឹក្សាស្រុក លោក ស្រីសមាជិក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យ ជុំវិញស្រុក លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ។​

ថ្លែងនាឱកាសនោះ​លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា ខេត្តតាកែវអត់មានព្រៃឈើដែលត្រូវកាប់បំផ្លាញទេ​មានតែដាំដើមឈើ ហើយនេះជាលើកទីមួយសម្រាប់ខេត្តតាកែវដែលចែកជូនកូនជាច្រើនប្រភេទជូប្រជាពលរដ្ឋ​។​លោកបានបន្តថា យើងសង្ឃឹមថា១០ឆ្នាំក្រោយទទួលបានលទ្ធល្អប្រសើរពីឈើទាំងនេះ​។

កូនឈើដែលបានមានចំនួន ៦,១០០ដើម ដល់វិទ្យាល័យអនុវិទ្យាល័យចំនួន ១៦ សាលា ដោយក្នុងមួយសាលា ទទួល បានដើមក្រញូង ៥០ដើម ក្នុងចំនួន ៨០០ ដើម។​ បងប្អូនប្រជាពលរដ្ឋ ឃុំស្លានិងឃុំរវៀងចំនួន៥,៣០០ដើម
មានស្វាយ ៣០០ ដើម ខ្នុរ ៣០០ ដើម បេង ៣០០ ដើម ក្រញូង ៣០០ ដើម និងអាកាស្យា ៤,០០០​ដើម នៅបរិវេណសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន ភ្នំជីសូរដោយមានការចូលរួមពីលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

 


ព័ត៌មានគួរចាប់អារម្មណ៍