----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ព្រឹកថ្ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៩ មន្ទីរ​បរិស្ថានខេត្តតាកែវ បើកកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារ របស់មន្ទីរបរិស្ថានខេត្ត ប្រចាំឆមាសទី ១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ ២០១៩
Wed,07 August 2019 (Time 09:43 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 451នាក់)


ខេត្តតាកែវ ៖ កិច្ចប្រជុំស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ខាន់ សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ត​ម អ៊ូច ភា អភិបាល​នគណៈអភិបាលខេត្តតាកែវ​។

លោកអភិបាលរងខេត្តមានប្រសាសន៍ថា អ្វីក៏បរិស្ថានដែរ ហើយក្រុង/ស្រុក ត្រូវតែមានកន្លែងចាក់សម្រាមឲ្យបានត្រឹមត្រូវ។ ដោយយោងតាមគោលនយោបាយចតុកោណរបស់រដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ដើម្បីគ្រប់គ្រងធន់ធានធម្មជាតិ ការពារបិស្ថាន និងអភិរក្សជីវៈចម្រុះ។​

លោកបានបន្តថា បឹងព្រែកល្ពៅដែលជាតំបន់អតិរក្សជាគោលដៅការពារបរិស្ថាន តំបន់ការពារអភិរក្សសត្វគ្រៀល ដែលមានទីតាំងជាប់ស្រុកចំនួន ២ គឺស្រុកបូរីជល់សារ និងស្រុកកោះអណ្តែត។​ម្យ៉ាងទៀតលោកអភិបាលរងខេត្តបានសំណូមពរឲ្យប្រធានមន្ទីរបរិស្ថានខេត្ត មានកម្មវិធីអប់រំពាក់ព័ន្ធនឹងបរិស្ថាន កុំចេះតែដើររើសសម្រាមព្រោះសម្រាបរើសយ៉ាងណាក៏មិនអស់ដែរ ដូច្នេះ​ត្រូវមានកម្មវិធីអប់រំ។​

កិច្ចប្រជុំ​នេះដែរក៏មានការចូលរួមពី អគ្គ អគ្គរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាល/អភិបាលរង​ក្រុង/ស្រុក នឹងមន្ត្រីជំនាញ នៃមន្ទីរជុំវិញខេត្ត​យ៉ាងច្រើនកុះករផងដែរ។ 

 


ព័ត៌មានគួរចាប់អារម្មណ៍