----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
មកដល់ថ្ងៃទី ៧ ខែសីហាឆ្នាំ២០១៩ ភ្លៀងនៅតែបន្តធ្លាក់ បានបង្កជំនន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ នៅតំបន់ទំនាបមួយចំនួនក៏ដូចជាផ្លូវថ្នល់ក្នុងទីប្រជុំជនក្រុង
Wed,07 August 2019 (Time 09:05 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 11នាក់)


មកដល់ថ្ងៃទី ៧ ខែសីហាឆ្នាំ២០១៩ ភ្លៀងនៅតែបន្តធ្លាក់ បានបង្កជំនន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ នៅតំបន់ទំនាបមួយចំនួនក៏ដូចជាផ្លូវថ្នល់ក្នុងទីប្រជុំជនក្រុង។ព្រឹកនេះ អាជ្ញាធរខេត្តកំពុងប្រជុំរកដំណោះស្រាយបន្ទាន់អំពីរឿងនេះ

ប្រជាពលរដ្ឋនៅក្នុងក្រុងនៃខេត្តព្រះសីហនុនៅតែកំពុងទទួលរងនូវជំនន់ទឹកភ្លៀងដោយសារទឹកចូលលំនៅដ្ឋាន របស់ពួកគាត់ និងផ្លូវមួយចំនួនកំពុងទទួលរងនូវការហូរច្រោះ និងទឹកជន់លិចមិនអាចធ្វើចរាចរណ៍បានស្រួល ។

ចំពោះភ្លៀងខេត្តព្រះសីហនុគិតមកដល់ថ្ងៃទី ៧ខែសីហាឆ្នាំ ២០១៩ នេះ ភ្លៀងនៅតែបន្តធ្លាក់ ហើយបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាភ្លៀងអាចនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី ១០ខែសីហាឆ្នាំ ២០១៩។

បញ្ហានេះប្រជាពរដ្ឋនៅក្នុងក្រុងព្រះសីហនុ មានការព្រួយបារម្ភជាខ្លាំងណាស់ដែរ ដោយសារជំនន់ទឹកភ្លៀងនៅតែបន្តលិចលង់ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវមួយចំនួនត្រូវ ទឹកជន់លិច និងខូចខាត បង្កការកកស្ទះចរាចរណ៍នៅលើដងផ្លូវមួយចំនួន ស្របពេល ក្រុងព្រះសីហនុនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចំរើន មានកំណើនយានយន្តច្រើន។

ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុក៏បានលើកឡើងផងដែរថា ពួកគាត់សង្កេតឃើញនៅតាមដងអូរប្រឡាយមួយចំនួនកំពុង រាក់រួមតូច និងមួយចំនួនទៀតក៏ត្រូវបានអ្នកមានលុយ ឃុបឃិត ទន្ទ្រាន យកដីចំណីអូរ នឹងធ្វើគម្របបិទពីលើមិនអាចឆ្លើយតបទៅនឹងចរន្តទឹកដែលមានបរិមាណច្រើនបង្កទៅជាជំនន់ទឹកភ្លៀង ដូចរាល់ថ្ងៃ។

ដូច្នេះពួកគាត់បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាជួយដោះស្រាយ នៅប្រព័ន្ធប្រឡាយអូរ នៅក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសបាននូវការលិចលង់របស់ពួកគាត់នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី 7 ខែសីហាឆ្នាំ 2019 នេះឯកឧត្តមគួចចំរើនបានកោះប្រជុំ បន្ទាន់មួយ ជាមួយមន្ត្រីជំនាញពាក់ពន្ធ័ ដើម្បីពិភាក្សារកដំណោះស្រាយបញ្ហាទឹកជំនន់និងការកកស្ទះចរាចរណ៍ដែលកំពុងកើតមានសព្វថ្ងៃនេះ។

ជុំវិញបញ្ហានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកធ្លាប់បានដឹកនាំ មន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ ប្រព័ន្ធអូរប្រឡាយ រួចមកហើយដែរ ដើម្បីដាក់ផែនការ ក្នុងការរៀបចំស្ដាប្រព័ន្ធប្រឡាយឡើងវិញស្របតាមប្លង់ប្រពន្ធ័ ដើម្បីឲ្យចរន្តទឹក ហូរបានលឿន កាត់បន្ថយការកកស្ទះបង្កទៅជាជំនន់ទឹកភ្លៀងធ្វើឱ្យលិចលំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដងផ្លូវមួយចំនួននៅក្នុងទីប្រជុំជនក្រុងផងដែរ។


ព័ត៌មានគួរចាប់អារម្មណ៍