----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ពិធីប្រកាស​ចូលកាន់មុខតំណែងមន្ត្រីរាជការ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តក្រចេះ
Thu,08 August 2019 (Time 07:28 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 12នាក់)


ខេត្តក្រចេះ ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តក្រចេះ នារសៀលថ្ងៃទី០៧ ខែសីហា ២០១៩ បានរៀបចំពិធីប្រកាស​ចូលកាន់មុខតំណែងជានាយខណ្ឌ នាយរង​ខណ្ឌរដ្ឋបាលព្រៃឈើ និងនាយផ្នែក នាយរង​ផ្នែករដ្ឋបាលព្រៃឈើក្រចេះ ចំនួន០៤រូបនិង​ ០២​រូប ទៀតជាតំណែង អនុប្រធានកា​រិយា​ល័​យនិ​តិកម្មសិកម្ម និងតំណែងអនុប្រធានការិយាល័យ​ចំការកៅស៊ូ ពិធីនេះប្រព្រឹត្តទៅក្រោ​មអ​ធិប​​តីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង មានការចូលរួមពីដោយមន្រ្តីរដ្ឋបាលព្រៃឈើ មន្ទីរពាក់ពន្ឋ័ផ​ងដែរ ។

ក្នុងឪកាស​នោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រ​ចេះ​​មានប្រសាសន៏ថា ការបំពេញតួនាទីភារៈ​កិច្ចនេះ​ផ្អែកលើសម្ថភាពរបស់មន្រ្តី​នីមួយៗ ។ឯកឧត្តម  អភិបាលខេត្តក្រចេះ បានសម្តែងនូវកា​រអ​ប​អរ​សាទរជាមួយលោកនាយខណ្ឌ នាយរងខណ្ឌដែលបានរួមចំណែកអភិវឌ្ឍន៏វិស័យកសិកម្ម ក្នុង​ខេត្តក្រចេះ ឲ្យ​មានការរីកចំរើន ឯកឧត្តម វ៉ា ថន ផ្តាំផ្ញើជំរុញ ដល់នាយខណ្ឌ នាយរងខណ្ឌ ដែលត្រូវចូលកាន់មុខតំណែងនាពេលនេះថា ត្រូវគោរព ថាណានុក្រម​គ្នាដោយសម្រេចកិច្ចការងារអ្វីមួយមិនត្រូវរំ​លង​តួនាទីមុខតំណែងនោះទេ ។ បន្តសាមគ្គី​ភាពគ្នាជាកក្តាចំបង ប្រគៀកស្មាគ្នារួមចិត្ត​រួមកាយបន្តអនុវត្តទប់ស្កាត់ឲ្យ​បាននូវធ​នធា​នធ​ម្មជាតិព្រៃឈើ បន្តចុះដាំកូនឈើឲ្យ​បា​នច្រើនតាមដែលអាចធ្វើបាន​ ។

ម​ន្រ្តី ០៦ រូបដែលទទួលមុខ​តំណែងភារៈ​កិច្ច គឺ​ ៖១.​លោក នួន ពៅរតនា ចូលកាន់​មុខតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ។ ទី២.​លោក គង់ សុវណ្ណរដ្ឋ ឡើងតំណែងជានាយរងខណ្ឌ ទី៣លោក ជ្រុន សៅ ឡើងកាន់តំណែងជានាយរងផ្នែករដ្ឋបាលព្រៃឈើ ។ ទី​៤.​លោក សាន់ ហុ​យ​ទៀ​ង ឡើងកាន់មុខតំណែងជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ។ ទី​៥.​លោក សុឹម ឌីម៉ង ត្រូវទទួលជាអនុប្រធានកា​រិ​យាល័​យនីតិកម្ម និងទី៦ លោកស្រី សូ សុខារី ត្រូវកាន់មុខតំណែងជាអនុប្រធានការិ​យាល័យកៅ​ស៊ូ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍