----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្លាំងនគរបាលប៉ុស្តិ៍ដីឥដ្ឋសហការជាមួយកម្លាំងគ្រឿងញៀនស្រុកកៀនស្វាយបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០៦នាក់
Thu,08 August 2019 (Time 07:59 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 452នាក់)


ខេត្តកណ្តាល ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩វេលាម៉ោង ១៤និង៥០នាទី នៅចំណុចកើតហេតុ ភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៧នាក់រួមមាន ៖ (ឃាត់ខ្លួន ០៦នាក់ គេចខ្លួន០១នាក់)
១. ឈ្មោះ មុឹង សុខារ៉ូ ហៅអាខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិពិតប្រាកដ(ឃាត់ខ្លួន)
២.ឈ្មោះ ឌៀន វណ្ណះ (អាណាក់)ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
៣.ឈ្មោះ សម្បត្តិ សូរិយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស(ឃាត់ខ្លួន)
៤.ឈ្មោះ អវតា ជីនាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
៥.ឈ្មោះខែម វាសនា ហៅស្នា ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករ(ឃាត់ខ្លួន)
៦.ឈ្មោះ និត សីហា ហៅលៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរនេសាទត្រី(ឃាត់ខ្លួន)
៧.ឈ្មោះប្រាក់ វន្ថា ហៅជ្រូកភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ(គេចខ្លួន)
ជនសង្ស័យចំនួន០៧នាក់ខាងលើមានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ។
 

វត្ថុតាងចាប់យករួមមាន៖
១.ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន១៨កញ្ចប់តូច។
២.កាំភ្លេឺងកែឆ្នៃប្រើខ្យល់បាញ់គ្រាប់កង់ចំនួន០២ដើម។
៣.គ្រាប់កង់(ដែក)ចំនួន៨០គ្រាប់
៤.សម្ភារះប្រើប្រាស់និងវិចខ្ចប់មួយចំនួនទៀត។
សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចមាត់ខ្ពបភូមិដីឥដ្ឋកោះផុសកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកំលាំងជំនាញស្រុកកៀនស្វាយនិងកំលាំងប្រការពារឃុំបានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ខាងលើរួមនិងវត្ថុតាងចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះប្រាក់វន្ថាហៅអាជ្រូកបានរត់គេចខ្លួនរួចកំលាំងប៉ុស្តិ៍កំលាំងជំនាញសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំមេភូមិបានបន្តទៅឆែកឆេរបន្ទប់ដេកផ្ទះរបស់​ជនសង្ស័យឈ្មោះឌៀន វណ្ណះហៅណាក់ រកឃើញសម្ភារៈវេចខ្ចប់មួយចំនួន។

ក្រោយមកជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី ៕

 


ព័ត៌មានគួរចាប់អារម្មណ៍