----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឯកឧត្ត ម  គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្សារ ហ៊ុន សែន អង្គស្នួ​ល ជាសាធារណៈ
Tue,10 September 2019 (Time 04:51 PM)
ដោយ សហការី (ចំនួនអ្នកអាន: 6នាក់)


ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ត ម  គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្សារ ហ៊ុន សែន អង្គស្នួ​ល ជាសាធារណៈជូនប្រជាពលរដ្ឋមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ក្រោមអធិបតីភាពឯកឧត្តម ប្រា ក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា ដោយផ្សារមានការលក់ដូរកាន់តែច្រើនឡើងៗ និងមានវ័យចំណាស់ តូបទាំងអស់មានការទ្រុឌទ្រោម និងមិនមា​នប្រព័ន្ឋលូត្រឹមត្រូវ ជាហេតុធ្វើអោយមានភក់ជ្រាំ និងសំរាម ក្លិនមិនល្អប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋរស់នៅជិ​តទីនោះ ទើបប្រជាពលរដ្ឋបានស្នើរសុំសាងសង់ផ្សារជាថ្មីទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៏ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឍមណ្ឌលកងកម្លាំងរក្សាសន្តិសុខ បោ​សសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពើក។ ក្រោយពីទទួលបានសំណើរ រ​ប​ស់ប្រជាពលរដ្ឋខាលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពលើ​សំ​ណើរ និងចាត់តាំងអោយឯកឧត្តម នាយឧត្តមសេនីយ៏ សែម សុវណ្ណនី បញ្ជូនកងវិស្វកម្ម សំណង់របស់មជ្ឍមណ្ឌលជាតិចុះពិ​និ​ត្យ សិក្សា និងសាងសង់ផ្សារនេះ ជាពីរជំហ៊ាន ដែលជំហ៊ានទី១ចំណាយថវិកាអស់ចំនួន១២០០០ដុល្លា និងជំហ៊ានទី២សាងសង់ផ្សា​រ​ទំហំ២២.៨ម៉ែត្រគុណ២៦ម៉ែត្រ ដែលមានផ្ទៃបាតខាងក្រោមចាក់បេតុងលើកកំពស់០.៥ម៉ែត្រពីដី និងផ្នែកខាងលើចាក់សសរ​បេ​តុង ប្រក់ដំបូលស័ង្កសី រួចជាស្ថាពរ នៅចុងខែវិច្ជិកា ឆ្នាំ២០១៨ ដោយចំណាយថវិកា៤៨៧០០ដុល្លា។ដោយឡែកតូបនៅក្នុងផ្សា​រ​គឺប្រជាពលរដ្ឋដែលជាអាជីវករបានសាង់សង់ផ្ទាល់រៀងៗខ្លួន ដែលមានតូបសរុបមានចំនួន៤៦តូប សាងសង់រួចរាល់ ។

 

 

 


ព័ត៌មានគួរចាប់អារម្មណ៍