----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឯកឧត្តម ជា វ៉ាន់ដេត សភាតំណាងរាស្រ្តមណ្ឌុលខេត្តតាកែវ យកអំណាចបក្សធ្វើឈ្នាន់ដើម្បីរំលោភយកដីប្រជាពលរដ្ឋដែលមានលិខិតកាន់កាប់ស្របច្បាប់
Mon,02 September 2019 (Time 07:00 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 7នាក់)


ខេត្តតាកែវ ៖ ទំនាស់ដីធ្លីមួយកន្លែងដែលស្ថិតនៅក្នុងភូមិគគី ភូមិពយម៉ាចូវ ឃុំបិតត្រាំងស្រុកព្រៃនប់ កំពុងតែមានការតវ៉ាយ៉ាងតឹងសរសៃកដាក់គ្នារវាងអ្នកមានអំណាចនិងប្រជាពលរដ្ឋ ដោយសារអ្នកមានអំណាចយកអំណាចបក្សធ្វើជាឈ្នាន់។
លោកម៉ៅឈុនតំណាងឲ្យប្រជាពលរដ្ឋជាច្រើនរូបបានលើកឡើងថាដីរបស់ពួកគាត់មានលិខិតកាន់កាប់ស្របច្បាប់ដែលមានការចុះហត្ថលេខាពីអាជ្ញាធរត្រឹមត្រូវ ប៉ុន្តែបច្ចុប្បន្នត្រូវបានឯកឧត្តម ជា វ៉ាន់ដេត តំណាងរាស្ត្រមណ្ឌលខេត្តតាកែវរំលោភយក នឹងធ្វើរបងបិទផ្លូវចាស់ៗចំនួន ៣ កន្លែងធ្វើឲ្យប្រជាពលរដ្ឋពិបាកនៅក្នុងការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក។

លោក ម៉ៅ ឈុន បានបន្តទៀតថាឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាឲ្យកម្មករកាប់រានដីរបស់ពួកគាត់ដោយគ្មានខ្លាចញញើតនោះឡើយព្រោះឯកឧត្តមជា វណ្ណដេត យកអំណាច សភាតំណាងរាស្ត្រមកគ្របដណ្តប់លើប្រជាពលរដ្ឋដែលធ្វើឱ្យគ្មាននរណាម្នាក់ហ៊ានក្អក១ឃុសសោះឡើយ។

បច្ចុប្បន្ននេះយើងដឹងហើយថាដីនៅក្នុងខេត្តព្រះសីហនុកំពុងតែហក់កម្ពស់ឡើងធ្វើឱ្យដីមានទំនាស់កាន់តែច្រើន ប៉ុន្តែតាំងពីឯកឧត្តមគួចចំរើនឡើងកាន់តំណែងជាអភិបាលខេត្តមកឯកឧត្តមបានមានប្រសាសន៍ថាអស់ហើយ (វប្បធម៌អ្នកឈ្នះបានដីអ្នកចាញ់បានលុយ)រឿងដីធ្លី អ្វីដែលជាចំណុចសំខាន់នោះគឺអ្នកឈ្នះផ្អែកទៅលើឯកសារគតិយុត្ត ។ ប៉ុន្តែមួយរយៈចុងក្រោយនេះយើងក៏ដឹងដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា (ត្រៀមខ្លួនឲ្យហើយទៅអស់លោកអ្នកមានអំណាចដែលទៅកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងរំលោភយកដីប្រជាពលរដ្ឋ )នោះសម្ដេចនឹងចាត់តាំងឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតនិងចាត់ការជននោះទៅតាមនីតិវិធីច្បាប់ ហើយមិនត្រឹមតែប៉ុណ្ណោះទេសម្ដេចបានមានប្រសាសន៍បន្តទៀតថាមិនថាតែអ្នកមានអំណាចនោះទេសូម្បីតែប្រជាពលរដ្ឋក៏ត្រូវអនុវត្តដូចគ្នាដែរ។

ទាក់ទងនឹងករណីនេះដែរ លោក ម៉ៅ ឈុន ក្រុមទាំងប្រជាពលរដ្ឋទទូចស្នើសុំឲ្យសម្ដេចនិងអង្គភាពប្រឆាំងអំពើពុករលួយមេត្តាមានវិធានការទៅលើឯកឧត្តម ជា វ៉ាន់ដេត នោះផងកុំឱ្យយកអំណាចសភាតំណាងរាស្រ្តមកធ្វើជាឈ្នាន់ដើម្បីគាបសង្កត់ប្រជាពលរដ្ឋ។

ទាក់ទិននិងករណីនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកមេឃុំបាននោះទេដោយសារតែទូរស័ព្ទរបស់លោកធ្វើការទំនាក់ទំនងមិនបាន ចំណែកឯលោកអភិបាលស្រុកវិញលោកឆ្លើយថា ទាក់ទងករណីនេះលោកមិនបានជ្រាបនោះទេ ។ ហើយចំណែកឯ ឯកឧត្តមជា វ៉ាន់ដេត វិញក៏យើងមិនអាចធ្វើការទាក់ទងបានដែរដោយសារតែពុំមានលេខទូរស័ព្ទ របស់លោកប៉ុន្តែអ្វីដែលជារឿងជាក់ស្តែង អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយពីឯកឧត្តមជាវណ្ណដេត បើសិនជាអង្គភាពយើងខ្ញុំចុះផ្សាយទៅមានភាពចន្លោះប្រហោងត្រង់ប្រការណាមួយ ។

 


ព័ត៌មានគួរចាប់អារម្មណ៍