----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឯកឧត្តមបណ្ឌិត​ ប៉ែន​ ស៊ីម៉ន អញ្ជើញចូលរួម ពិធីសោកអាល័យ គោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលប្រគេនព្រះសព ព្រះពុទ្ធវង្ស​ ឯម ភឿង ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះជលធីវាសី ព្រះមេគណខេត្តកំពត
Mon,02 September 2019 (Time 07:12 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 329នាក់)


ខេត្តកំពត ៖ នាព្រឹកថ្ងៃ ច័ន្ទ ០៤ កើត ខែ ភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩  ឯកឧត្តម បណ្ឌិ​ត​ ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភានីតិកាលទី៦ អមដំណើរ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិ​បាល​ខេ​ត្តនិងឯកឧត្ដម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវ លោក-លោកស្រីសមាជិក សមាជិកាក្រុម​ប្រឹ​​ក្សាខេត្ត គណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត បានអញ្ជើញចូលរួម ពិធីសោកអាល័យ គោ​​រពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យថ្វាយ ព្រះសព ព្រះពុទ្ធវង្ស ឯម ភឿង អភិប្បញ្ញោ ព្រះរាជាគណៈថ្នាក់ត្រី និ​ង​ជាព្រះជលធីវាសី ព្រះមេគណខេត្តកំពត និងជាចៅអធិការវត្តជុំគ្រៀលឃុំជុំគ្រៀលស្រុកទឹកឈូ។
នៅ​ក្នុងឱកាសនៃទុក្ខដ៏ក្រៀមក្រំនេះឯកឧត្ដមបណ្ឌិតប៉ែន ស៊ីម៉ន រួមនិងថ្នាក់ដឹកនាំខេត្តកំពត មន្ត្រីរាជការ កងកម្លាំងប្រ​ដា​ប់អាវុធ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទក្នុងខេត្តទាំងអស់បានចូលរួមសំដែងនូវសមាណចិត្ត រំលែកទុក្ខដ៏ក្រៀមក្រំ និងសូមគោរពវិញា​ណក្ខន្ធបួងសួងឧទ្ទិសកុសលផលបុណ្យព្រះពុទ្ធវង្ស ឯម ភឿង សូមអោយព្រះអង្គបាននិមន្តទៅកាន់សុគតិភពកុំបីអាក់ខានឡើ​យ ។

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា  ការទទួលអនិច្ចធម្មរបស់ព្រះពុទ្ទវង្ស ឯម ភឿង គឺចាត់ទុកជាការបាត់បង់នូវសក្ដា​នុ​ពលនៃធនធានដ៏ឆ្នើមនិងធំធេងមួយព្រះអង្គ លើការដឹកនាំក្នុងវិស័យពុទ្ធចក្រ ដែលពោរពេញមួយព្រះជន្មព្រះអង្គបាន​សាង​ប្រភ្នួសបូជាលះបង់ព្រះកាយដើម្បី បម្រើព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដ៏រុងរឿងនិងសង្គមជាតិយើង។ ព្រះអង្គព្រះពុទ្ធវង្ស ឯម ភឿងតែងបានបំពេញនូវស្នាព្រះហស្តជាច្រើនក្នុងការដឹកនាំទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ បើទោះបីព្រះអង្គបាននិមន្តអនិច្ចធម្មបាត់រូបព្រះកាយទៅហើយក៏ពិតមែន ប៉ុន្តែព្រះអង្គតែងបានបន្សល់ទុកនូវសមិទ្ធផលស្នាព្រះហស្តព្រះអង្គជាច្រើ​នធ្វើអោយព្រះសង្ឃគ្រប់ព្រះអង្គក្នុងឋានានុក្រមនិងប្រជាពុទ្ធបរិស័ទគ្រប់រូបគ្រប់មជ្ឈដ្ឋានតែងតែនៅនឹករលឹកសោកស្ដាយស្រ​ណោះក្នុងចិត្តជានិច្ច ចំពោះព្រះអង្គដែលមួយព្រះជន្មព្រះអង្គតែងបានជួយបម្រើក្នុងព្រះពុទ្ធសាសនានិងសង្គមជាតិជាច្រើនឥតគណនា។ សូម ឧទ្ទិសកុសលផលបុណ្យទាំងឡាយ និងសូមអោយដួងព្រះវិញាណក្ខន្ធព្រះសពព្រះពុទ្ធវង្ស ឯម ភឿងព្រះមេគណខេត្តអោយបាននិមន្តទៅកាន់ទីឋានបរមសុខ ។

សូមរំលឹកថា៖ព្រះពុទ្ធវង្សឯម ភឿងបានប្រសូត្រនៅថ្ងៃទី១៥ ខែមករា គ.ស១៩៣៨ ព.ស ២៤៨១ នៅភូមិដំណាក់ចំបក់ ឃុំសំរោង ស្រុកបន្ទាយមាសខេត្តកំពត។និងបានទទួលអនិច្ចធម្មនៅវេលាម៉ោង ៧:៣៨ នាទីព្រឹក ថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯ​ក​ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយព្រះរោគាពាធ ក្នុងព្រះជន្ម ៨១ ព្រះវស្សា នៅវត្តជុំគ្រៀល ឃុំជុំ​គ្រៀ​ល​ ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងពិធីនេះឯកឧត្តមប្រគេនបច្ច័យចូលបុណ្យ ០៥លានរៀល មន្រ្តីសង្ឃ ខេត្ត ក្រុង ស្រុក ១៩អង្គ ក្នុង០១អង្គបច្ច័យ ១០ម៉ឺនរៀល ភិក្ខុសាមណេរ គង់ចាំព្រះវស្សា ១៨៣អង្គ ក្នុង០១ អង្គ បច្ច័យ២ម៉ឺនរៀល សរុបបច្ច័យ ១០លាន៥៦ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម ក៏បាននាំយក ម៉ាស៊ីនថតចម្លង ០១គ្រឿង កុំព្យូទ័រ ០១គ្រឿង សៀវភៅបាលីលោតប្រយោគ ១៣ក្បាល ជូនសាលាបាលីរងវត្តជុំគ្រៀល ផងដែរ ។

 


ព័ត៌មានគួរចាប់អារម្មណ៍