----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
សម្តេច ក្រឡាហោម ស ខេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អន្តរក្រសួង អញ្ជើញបំពេញទស្សនៈកិច្ច នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
Mon,30 September 2019 (Time 04:42 PM)
ដោយ សហការី (ចំនួនអ្នកអាន: 27នាក់)


សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដឹកនាំគណៈ​ប្រតិ​ភូ​ជាន់ខ្ពស់ អន្តរក្រសួង អញ្ជើញទៅ បំពេញទស្សនកិច្ចនៅ សាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់ ។

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅ រយៈពេល ៨ថ្ងៃ គឺចាប់ពី ថ្ងៃទី២៤ ខែកញ្ញា ដល់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងភាពជាដៃគូរវាងប្រទេសទាំងពីរ និងសិក្សាស្វែងយល់ បន្ថែមអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។

សមាសភាពគណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ អន្តរក្រសួង អញ្ជើញបំពេញទស្សនកិច្ចនេះរួមមានវត្ថមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រី នៃស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍