----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យគុណភាពសំណង់គ្មានគុណភាពចំនួន ១៤ទីតាំង ក្នុងក្រុងព្រះសីហនុ តម្រូវឱ្យរុះរើចេញចៀសវាងមានហានិភ័យកើតឡើង
Tue,03 September 2019 (Time 07:15 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 12នាក់)


ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ៤តើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំត្រួតពិនិត្យគុណភាពសំណង់គ្មានគុណភាពនៅខេត្តព្រះសីហនុក្រោមអធិបតីឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការត្រួត ពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ មន្ត្រីជំនាញ និងម្ចាស់សំណង់។

តាមការបង្ហាញរបស់មន្តី្រជំនាញក្រុមការងារវាយតំលៃគុណភាពសំណង់ បាន រកឃេីញថា មានសំណង់ខុសបច្ចេក ទេសចំនួន ១៤ទីតាំង ដែលតំរូវឱ្យម្ចាស់សំណង់ត្រូវរុះរេីចេញជាបន្ទាន់ ដើម្បីកុំឱ្យមានហានិភ័យកេីតឡេីង ដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅជុំវិញ រឺអាចជាម្ចាស់សំណង់ផ្ទាល់ ហេីយនេះក៏ជាការជូនដំណឹងចុងក្រោយរបស់រដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មកាគុណភាពសំណង់ខេត្តព្រះសីហនុ ចំពោះម្ចាស់សំណង់១៤ទីតាំងផងដែរ ។

ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះ សីហនុ បានបញ្ជាក់ថា ម្ចាស់សំណង់ទាំងអស់សូមកុំព្យាយាមដេីរ រកការអន្តរាគម ដេីម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះ ព្រោះសំណង់ទាំងនេះនាំឱ្យកើតមានហានិភ័យនៅពេលខាងមុខ ពិសេស វានាំឱ្យខាតពេលវេលា និងថវិកាថែមទៀតផង ។

ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា ការសាង សង់សំណង់នានាក្នុងក្រុងព្រះសីហនុ សូមម្ចាស់សំណង់ រឺតំណាង និងម្ចាស់ទីតាំងជួលដីចំនួន ១៤ទីតាំង ដែលគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានពិនិត្យឃើញថា សំណង់ទាំងនេះ មិនមានគុណភាពសូមធ្វើការរុះរើដោយខ្លួនឯង ។

កន្លងមកមានម្ចាស់សំណង់ចំនួន ៤ទីតាំង ក្នុងចំណោមសំណង់ទាំង ១៤ទីតាំង បានអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តក៏ដូចជាគណកម្មការត្រូតពិនិត្យគុណភាពសំណង់បានរកឃើញ ព្រមរុះរេីសំណង់មិនមានគុណភាពរបស់ខ្លួនចេញជាបណ្តើៗហើយ ។

ដោយឡែកសំណង់ ១០ទី តាំងផ្សេងទៀត នៅមិនទាន់មានសកម្មភាពរុះរើនៅឡេីយ ។ ដូចនេះសូមម្ចាស់សំណង់ទាំង ១០ទីតាំងផ្សេងទៀត ត្រូវ គោរពទៅតាមការជូនដំណឹងរបស់រដ្ឋ បាលខេត្ត ដោយធ្វេីការរុះរេីជាបន្ទាន់ បេីមិនដូច្នេះទេ រដ្ឋបាលខេត្តនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ ។

ឯកឧត្ដមអភិបាលខេត្តបានឱ្យដឹងទៀតថា បន្ទាប់ពីបានរុះរើ អាជ្ញាធរព្រមទាំងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យគុណភាពលក្ខណៈបច្ចេកទេស រួមទាំងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញ ឱ្យបានឆាប់ជូនម្ចាស់សំណង់ ដើម្បីបាន បើកការដ្ឋានសាងសង់វិញ ៕

 

 


ព័ត៌មានគួរចាប់អារម្មណ៍