----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កាសុីណូយីហោ កា ជីងកាង ហូថេល សាងសង់ចំណាយថវិកាជាង ៣០លានដុល្លារ ប៉ុន្តែខ្វះលុយថ្លៃជាង ១លានដុល្លារ !!!
Tue,03 September 2019 (Time 07:27 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 9នាក់)


ខេត្តព្រះសីហនុ ៖ ចៅក្រមទទួលបន្ទុកសំណុំរឿងសាលាដំបូងខេត្តព្រះសីហនុ បានចេញដីការក្សាការពារលើសំណង់អាគាកាស៊ីណូមួយកន្លែង ដែលមានទីតាំង ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ការចេញដីការក្សាការពារសំណង់អគាដ៏ធំមួយនេះជាលើកទីមួយហើយនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ដែលធ្វើឡើងកាលពីវេ​លា​​​ម៉ោង ៣:០០នាទីថ្ងៃទី០២ ខែកញ្ញាឆ្នាំ ២០១៩ម្សិលមិញ។

ក្នុងដីការក្សាការពាររបស់ម្ចាស់បំណុលមានឈ្មោះ ឈិន គួឈីង ដែលជាអ្នកម៉ៅការសំណង់អគា ដែលស្ថិតនៅ សង្កាត់លេខ៣ ក្រុ​ងព្រះសីហនុ បានប្ដឹង ទៅលើឈ្មោះ តាំង អ៊ួយ អាយុ ៨១ឆ្នាំជនជាតិចិន សញ្ជាតិខ្មែរ ជាម្ចាស់អគា៌យឺហោ កា ជីងកាង ហូថេល ដែ​​លមានកំពស់ជាង ៣០ ជាន់កំពុងបើកដំណើរការកាស៊ីណូនិងសណ្ឋាគារ។

បើតាមពាក្យបណ្ដឹងលោក ឈិន គូឈីង អាយុ ៥៥ ឆ្នាំសញ្ជាតិជនជាតិចិន សញ្ជាតិខ្មែរ ដែលជាអ្នកម៉ៅការសំណង់ដ៏ធំមួយនេះបានឲ្យដឹងថា លោកបានទទួលម៉ៅការសំណង់ខាងលើ តាំងពីឆ្នាំ ២០១៨ ដោយចំណាយថវិកាថ្លៃសេវានិងសម្ភារៈសំណង់ អស់ចំ​នួន មួយលាន ប្រាំសែន ដុល្លារ (១៥០០០០០$) សហរដ្ឋអាមេរិក ។

ប៉ុន្តែក្រោយការសាងសង់ត្រូវបានបញ្ចប់ ម្ចាស់សំណង់អគាខាងលើមិនព្រមទូទាត់ សងប្រាក់សម្រាប់សម្ភារៈម៉ៅការ ឲ្យទៅឈ្មោះ ឈិ​ន គួឈីង ដែលជាអ្នកម៉ៅការសំណង់នោះទេ នៅពេលដែល លោកបានយកលិខិត បញ្ជីការជំពាក់ថ្លៃសម្ភារៈនេះទៅ ទូទាត់ជា​មួ​យម្ចាស់ផ្ទះ បែរត្រូវជាម្ចាស់អគាដែលជំពាក់ននោះហែកបញ្ជីចោល និងបានប្ដឹងទៅអ្នកម៉ៅការថា បានក្លែង បញ្ជីជំពាក់បំណុ​លទៅវិញ។

ដោយក្នុងពាក្យបណ្ដឹងនេះ លោក ឈិន គូឈីង បានប្ដឹងតបទៅម្ចាស់អគា៌នោះ វិញថា គេចវេសក្នុងការសងប្រាក់ថ្លៃឈ្នួលនិងចំណាយទិញសម្ភារៈគ្រឿងសង្ហារឹមនិងសម្ភារៈសំណង់សម្រាប់សាងសង់អគារមួយនេះ។

បើតាមមេធាវីតំណាងឲ្យកូនក្ដី លោក ឈិន គួឈីង បានឲ្យសារព័ត៌មានយើងដឹងថាអ្នកទាំងពីរ ពីដើមឡើយគឺជាមិត្តភក្កិ ប៉ុ​ន្តែ​​ដោយសារទំនាស់ ក្នុងការសាងសង់ហើយមិនទូទាត់ថ្លៃចំណាយ លើសម្ភារៈសំណង់ ដែលម្ចាស់អគា ត្រូវចំណាយឱ្យទៅ លោក ឈិ​ន គួឈីង ទើបកើតការប្ដឹងផ្ដល់ ទារថ្លៃសំណង់តាមប្រព័ន្ធផ្លូវតុលាការ យ៉ាងដូច្នេះ។

លោកបន្តថាកន្លងមកក៏មានការធ្វើការតវ៉ាពីសំណាក់កម្មករ ខ្មែរដែល ធ្វើការនៅក្នុងសំណង់ខាងលើនេះផងដែរ ។ក្រោយមកក៏បានទូទាត់ថ្លៃកម្មកររួចរាល់ ទើបបញ្ឈប់ការតវ៉ាទៅវិញ ។ប៉ុន្តែ ឈ្មោះ តាំង អ៊ួយ រហូតមកដល់ពេលនេះ នៅមិនទាន់សងថ្លៃសេ​វាការចំណាយលើសម្ភារៈគ្រឿងសង្ហារឹមនិងជាងម៉ៅការដ៏ទៃទៀតនៅឡើយទេ ទើបអ្នកម៉ៅការសំណង់សម្រេចដាក់ពាក្យប្ដឹងតែម្ដង។

បើតាមសេចក្ដីសម្រេចបញ្ចប់របស់តុលាការខេត្តព្រះសីហនុ សំណង់អគាដែលមានយីហោ កា ជីងកាង ហូថេល នេះ សម្រេចធ្វើការ ផ្អាកអាជីវកម្មទាំងស្រុង ដោយតម្រូវឲ្យម្ចាស់ សណ្ឋាគារកាស៊ីណូ យីហោ កា ជីងកាង ហូថេល នេះ សងប្រាក់ឲ្យគ្រប់ចំនួនឲ្យទៅឈ្មោះ ឈិន គូឈីង។

បើតាមប្រភពបានឲ្យដឹងថាអគា យីហោ កា ជីងកាង ហូថេល ខាងលើនេះចំណាយទឹកប្រាក់ក្នុងការសាងសង់ អស់ចំនួនជាង ៣០លានដុល្លារ ។ ប៉ុន្តែអ្វីដែល ជារឿងហេតុ គឺចំនួនទឹកប្រាក់តែជាង ១លានដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យកើតរឿងរ៉ាវប្ដឹងផ្ដល់ ឡើងតុលាការដូច្នេះ ៕ 


ព័ត៌មានគួរចាប់អារម្មណ៍