----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ប្រជាពលរដ្ឋនិងអាជីវករ មិនទទួលការសម្របសម្រួលពីអាជ្ញាធរ បញ្ហាទំនាស់ដីធ្លីមួយដែលបានកើតឡើងនៅចំនុចភូមិល្វេ ឃុំប្រាំមុំ ស្រុកទ្រាំង ខេត្តតាកែវ
Tue,03 September 2019 (Time 07:03 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 7នាក់)


ខេត្តតាកែវ ៖ ប្រជាពលរដ្ឋនិងអាជីវករ មិនទទួលការសម្របសម្រួលពីអាជ្ញាធរ បញ្ហាទំនាស់ដីធ្លីមួយដែលបានកើតឡើងនៅចំ នុចភូមិល្វេ ឃុំប្រាំមុំ ស្រុកទ្រាំង ខេត្តតាកែវ (ផ្សារល្វេ) បើទោះជាមានការសម្របសម្រូលពីអាជ្ញាធរយ៉ាងណាក៏ដោយ ជាក់ស្តែងនៅព្រឹកថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ លោក ម៉ឹង វុធី អភិបាលរងខេត្ត ក៏បានដឹកនាំកម្លាំងចម្រុះចុះដោះស្រាយដែរតែហា​ក់មិនបានលទ្ធផលវិជ្ជមាននោះឡើយ ដោយសារតែប្រជាពលរដ្ឋជាអាជីវករមិនយល់ព្រមតាមការសម្របសម្រួលរបស់អាជ្ញាធរ ។

លោក ឈូន ផានី អភិបាលស្រុកទ្រាំងបានឱ្យដឹងថា ដីនេះជាដីសាធារណៈរបស់រដ្ឋ ដែលពលរដ្ឋអាស្រ័យផលទេ ។ ហើយប្រជាព​លរ​ដ្ឋចាស់ទុំដែលរស់នៅជុំវិញទីនោះក៏ដូចជាអាជីវករដែលមានបញ្ហាចំនួន ៤ តូប​ ទី១ ឈ្មោះ ហោង សុផាណា ទី២​ឈ្មោះ ខាន់ សេរីរដ្ឋ នឹងពីរនាក់ទៀតមិនស្គាល់ឈ្មោះក៏បានឱ្យដឹងដែរថា ពីដើមដីនេះជាដីផ្សារសហគមន៍ ហើយនៅចំនុចដែលមានទំនាស់នេះពី​ដើ​មជាដីសហគមន៍ ដែលពួកគាត់អាស្រ័យផល មិនមែនជាដីកម្មសិទ្ធឯកជននោះទេ ហើយក៏មានទីស្នាក់ការឃុំមួយដែរ ក្រោ​​យម​ក​ក៏បាត់ស្នាក់ការទៅ ក៏មានផ្ទះមួយបានកើតឡើង តែក្រោយខាងជំនាញធ្វើប្លង់តាមប្រព័ន្ធ ហើយក៏ត្រូវម្ចាស់ផ្ទះខាងលើធ្វើប្ល​ង់​រំលោភយកតែម្តង ។ លោកអភិបាលស្រុកបានឱ្យដឹងទៀតថា ភាគីខាងម្ចាស់ផ្ទះឈ្មោះ អី ផាន ពិតជាបានធ្វើប្លង់រំលោភយក​ដីសាធារណៈរបស់រដ្ឋពិតមែន ដែលមានមុខទទឹងចំនួន ៨ តឹក តែលោកថាមិនដឹងប្រវែងប៉ុន្មាននោះទេ។

បើយោតាមប្រសាសន៍លោក ម៉ឹង វុធី អភិបាលរងខេត្តបានឱ្យដឹងថា ដីនេះបានចេញប្លង់រួចហើយ ដូច្នេះដំណោះស្រាយ ផ្លូវច្បា​ប់​ផង យុត្តិធម៌ផង តែបងប្អូនខ្លះគាត់មិនទាន់មានអារម្ភយល់ពីគ្នា លោកបានបន្តថាប្លង់នេះគឺបានចុះជាប្រព័ន្ធរួចហើយ អញ្ចឹ​ង​យើងត្រូវយើងត្រូវរក្សាកម្មសិទ្ធដែលគេមានស្រាប់ ឯដំណោះស្រាយទី ១ បើមិនយោគយល់គេអនុវត្តច្បាប់ បើគាត់តវ៉ា តវ៉ាផ្លួវច្បា​ប់ មានតែប៉ុណ្ណឹង ។

ទាក់ទិននឹងករណីនេះអង្គភាពយើងមិនសុំការពីលោក នួន សុធា ប្រធានមន្ទីរសូរិយោដីបានទេនៅព្រឹកថ្ងៃទី ៣ កញ្ញា ២០១៩ នេះ​ព្រោះពេលខលចូលលោកបានប្រាប់ជាប់ប្រជុំ​។​

សូមរំលឹកថា ពលរដ្ឋដែលមានការតវ៉ានោះគឺពួកគាត់មិនមែនតវ៉ាដើម្បីប្រយោជន៍ឯកជនរបស់ពួកគាត់ទេ គឺតវ៉ាដើម្បីទុកជាប្រយោជន៍សាធារណៈ ដើម្បីប្រយោជន៍រួម ហើយនៅជាសម្បត្តិរដ្ឋដដែល បើរដ្ឋត្រូវការពេលណា ពួកគាត់ប្រគល់ជូននៅពេលនោះ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍