----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅអនុវត្តបន្ត
Tue,03 September 2019 (Time 07:47 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 7នាក់)


ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាឯកភាពខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់មន្ទីស្ថាបនដែលបានរួមសហការគ្នាសម្រេចបាននូវរាល់លទ្ធផលការងារប្រកបដោយប្រសិទ្ធភាពខ្ព​ស់ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់សហការជាមួយអង្គភាពពាក់ព័ន្ធនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធានាបា​ននូវ​សុវត្ថភាពស្ថិរភាពនិងសណ្តាប់បានល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ។

អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរបែបនេះនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងបរិវេណសាលប្រ​ជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈបញ្ជាការរដ្ឋបាលខេត្តខែសីហា និងលើកទិសដៅបន្តដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹងនាំអង្គភាពនិងអ​ភិ​បាលក្រុងស្រុកសរុបចំនួន១២១នាក់ផងដែរ។

ការបានជម្រុញអោយគ្រប់ស្ថាបនទាំងអស់ពង្រឹងការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ចក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន កិច្ចប្រតិបត្តិការងារអោយស្របតាមច្បាប់និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

  • ត្រូវទប់ស្កាត់អោយបានរាល់បទល្មើសកុំអោយកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។
  • ត្រូវគ្រប់គ្រងការពារអោយបានអាងស្តុបទឹកបឹងកុំអោយមានការរំលោភនិងអស់ទឹកនៅរដូវប្រាំង ។
  • គ្រប់ស្ថាប័នត្រូវសហការគ្នារកដំណោះស្រាយ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា  ។
  • អភិបាលក្រុងស្រុកត្រូវរួមសហការជាមួយបណ្តាអង្គភាពជំនាញរកទីផ្សារនិងដីសម្រាប់ធ្វើផ្សារជូនប្រជាពលរដ្ឋលក់ដូរអោយបានគ្រប់ទីប្រជុំជនដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
  • រដ្ឋបាលខេត្តត្រូវតាមដានតម្លៃទំនិញទីផ្សារប្រចាំថ្ងៃដោយឡែកមន្ទីរកសិកម្មខេត្ត រកទីផ្សារលក់កសិផលគ្មានជាតិគីមីជូនប្រជាពលរដ្ឋ ២៤ម៉ោង។
  • អាជ្ញាធរក្រុងស្រុកនីមួយៗត្រូវសិក្សាតំបន់ពាណិជ្ជកម្មក្នុងក្រុងស្រុក របស់ខ្លួនអោយបានមួយកន្លែង ។
  • មន្ទីរអប់រំត្រូវពង្រឹងគ្រប់សាលាទាំងអស់រៀបចំសោភ័ណភាពក្នុងសាលាអោយបានល្អជាពិសេសរៀបចំទីលានបាល់ទាត់ ,បាល់ទះ,បាល់បោះអោយបានល្អ។
  • អាជ្ញាធរក្រុងស្រុកត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ពីតួនាទីនិងភារកិច្ច ការិយាល័យប្រជាពលរដ្ឋ។
  • ជាពិសេសបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍និងទប់ស្កាត់អោយបានបទល្មើសគ្រឿងញៀនកុំអោយកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។អភិបាលខេត្កំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ក៏បានធ្វេីការផ្តាំផ្ញើដល់គ្រប់មន្ទីស្ថាបនទាំងអស់ត្រួវបន្តអនុវត្តអោយសម្រេចលទ្ធផលតាមផែនការសកម្មភាពខ្លួន ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈអោយបានទាន់ពេលវេលាស្របតាមច្បាប់ ជាពិសេសត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗទៀត ៕

 

 

 


ព័ត៌មានគួរចាប់អារម្មណ៍