----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ខិតខំអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានក្រមសិលធម៌វិជ្ជាជីវៈខ្ពស់
Tue,03 September 2019 (Time 08:01 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 365នាក់)


ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃច័ន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅ​សា​ល​​​ប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការ​ងា​​រប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូ​ប​នី​យកម្ម សំណង់ និងសុរិយោដី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ, ថ្នាក់ដឹកនាំការិយាល័យមន្ទីរ, ថ្នាក់ដឹកនាំការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី  ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំនេះ លោក លី សុភា បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការងារនៅ​​​ក្នុងខែសីហាកន្លងមកនេះ ទទួលបានប្រសិទ្ធភាព និងសម្រេចទៅតាមផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះទៀ​ត​​​​លោកប្រធានមន្ទីរ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ខិតខំអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រ​កបដោយការទទួលខុសត្រូវ និងមានក្រមសិលធម៌វិជ្ជាជីវៈខ្ពស់ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍