----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសសា្មរតី នៅស្រុកកណ្តាលស្ទឹង
Thu,05 September 2019 (Time 09:59 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 9នាក់)


ខេត្តកណ្តាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិស​ម្បទានជ​នវិប​ល្លា​សស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ។

ថ្លែ​ងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថាមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី គឺជាស​មិ​ទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៦ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋា​ភិ​បាល ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះបងប្អូនដែលជាជនរងគ្រោះ និងងាយរងគ្រោះមានវិបល្លាសស្មា​រ​តីឲ្យទទួលបានសេវាព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាល្អ ប្រសើរឡើងវិញ។ជាពិសេស ការសាងសង់នេះ ក៏ស្របជា​មួយការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ លើគ្រប់វិស័យ ជាពិសេសវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងប​រិ​យាកាសដែលប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងមានសុវត្ថិភាពស​ង្គ​ម​យ៉ាងល្អ ពេញលេញសំដៅជំរុញ និងលើកកម្ពស់សុខុមាលភាពជនរងគ្រោះ និងងាយរងគ្រោះឲ្យមានការវិវត្តន៍រីកចម្រើនស្រ​ប​តាមបំណងប្រាថ្នារបស់ប្រជាជន ដែលមាន ទំ​នុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។សម្ដេចក្រឡាហោម ស ខេង បា​ន​ថ្លែងបន្តថា ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានអះអាងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការគិតគូរផលប្រយោជន៍ប្រជាជនទូទៅជាពិសេសប្រជាជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ តាមរយៈការរៀបចំឲ្យមាននូវបទដ្ឋានគតិយុត្ត និង​គោ​ល​នយោបាយនានា ព្រមទាំងយន្តការ ដើម្បីគាំទ្រដល់វិស័យសង្គមកិច្ច រួមមាន ការបង្កើតឲ្យមាននូវមជ្ឈមណ្ឌលកុមារកំព្រា ម​ជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នក​ញៀ​នគ្រឿងញៀន មជ្ឈមណ្ឌលយុវនិតិសម្បទា មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មជ្ឈមណ្ឌលសំចត ប៉ោយប៉ែត មជ្ឈ​ម​ណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ មជ្ឈមណ្ឌលគាំពារមាតានិងទារក ការឧបត្ថម្ភជនក្រីក្រដែលមកសម្រាកព្យាបាល និងស​ម្រាលកូនតាមរយៈមូលនិធិសមធម៌ និងការផ្តល់សេវាអប់រំជាដើម។

ក្នុងនោះការកសាងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី គឺជាកិច្ចខិតខំ និងការប្តេជ្ញាចិត្តបន្ថែមទៀតរប​ស់​រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិពលរដ្ឋ ដែលជាផ្នែកមួយនៃសិទ្ធមនុស្សឲ្យទទួលបាននូវសេវាព្យាបាល ថែទាំ និងសុខុមាល​ភា​ពជនវិបល្លាសស្មារតីក្នុងសង្គម ដើម្បីធ្វើឲ្យសង្គមខ្មែរជាសង្គមមួយប្រកបដោយបរិយាប័ន្ន។ដូច្នេះការសាងសង់មជ្ឈមណ្ឌលថែ​ទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី នេះឡើង មិនមែនជាកត្តា ចៃដន្យនោះទេ ប៉ុន្តែវាជាពេលវេលាសមស្របបំផុតមួយ ជា​​​មួយនឹងការរីកចម្រើននូវសេដ្ឋកិច្ច និងសង្គម គឺត្រូវការគិតគូរប្រកបដោយយុទ្ធសាស្រ្ត ក្នុងការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុ​ខុមាលភាពរបស់ប្រជាជន ដែលជាវិស័យឆ្អឹងខ្នងគ្របដណ្តប់លើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និ​ងវប្បធម៌។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ជឿជាក់ថា មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងប្រមូលផ្ដុំមួយសម្រាប់ ជនវិបល្លាសស្មារតី នៅទូទាំងប្រទេស ក្នុងការផ្តល់សេវាថែទាំ ព្យាបាល និងស្តារនីតិសម្បទា ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមចំនួន៥០០នាក់ ក្នុងម្នាក់ ទទួលបានសូមអរគុណ មុងមួយ កន្ទេលមួយ ទឹកត្រីមួយយួរ ទឹកស៊ីអ៉ីវមួយយួរ មីមួយកេសអង្ករ២០គីឡូ និងថវិកាចំនួន១០ម៉ឺនរៀល សិស្សានុសិស្ស កាយរឹទ្ធ យុវជនកាកបាទក្រហមក្នុងម្នាក់ទទួលបានថវិកា ៣០០០០រៀល ៕

 


ព័ត៌មានគួរចាប់អារម្មណ៍