----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ដីចំណីព្រែក កំពុងត្រូវបានអ្នកមានអំណាច ទឹកប្រាក់រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធបែរជាធ្វើព្រងើយ
Sat,07 September 2019 (Time 05:53 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 61នាក់)


ខេត្តកំពត ៖ ដីចំណីព្រែកមួយកន្លែងដែលមានទីតាំងនៅក្រោភោជនីយដ្ឋាន ដឹញស្តាបៀហ្គាឌិន ស្ថិតនៅក្នុង ភូមិអណ្តូងខ្មែរ ស​ង្កាត់អណ្តូងខ្មែរ ក្រុងកំពតខេត្តកំពត កំពុងត្រូវបានអ្នកមានអំណាចនិងទឹកប្រាក់ធ្វើផ្ទះនៅលើទឹកហើយប្រើវិធីសាស្រ្តបូម​ខ្សា​ច់​ចាក់ពីក្រោមផ្ទះហើយហុំព័ទ្ធយកធ្វើជាកម្មសិទ្ធផ្ទាល់ ខ្លួនដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអណ្តូងខ្មែរសង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានលើកឡើងថាហេតុអ្វីបានជាអ្នកមា​ន​អំណាចនិងមានទឹកប្រាក់បំពានយកដីសាធារណះរបស់រដ្ឋយកធ្វើជាកម្មសិទ្ធរបស់ឯកជនស្រួលម្លេះព្រោះពីពេលកន្លង ទៅឯ​ក​ឧត្តម ជាវ តាយ អភិបាលនៃគណះអភិបាលខេត្តកំពត បានមានប្រសាសន៍ជារេីយៗថាហាមមិនអោយជនណាម្នាក់ធ្វើកា​រលុ​ប​ បឹង ព្រែក ទន្លេ ដែលជាសម្បត្តិសាធារណ:របស់រដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ។

បើយោងតាមប្រភពបានអោយដឹងថាមានបុគ្គល៣ទៅ៤នាក់ដែលមានអំណាចនិងទឹកប្រាក់បច្ចុប្បន្ននេះកំពុងតែធ្វេីការបិទបាំងអាជ្ញាធរមានសមត្ថកិច្ចហើយសង់ផ្ទះលើដីចំណីព្រែកដែលជាកម្មសិទ្ធរួមយកមកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនក្រោមលេសធ្វើផ្ទះនៅលើទឹកស្នាក់នៅបណ្តោះអាសន្ ន។

ពលរដ្ឋខាងលើបានបន្ថែមទៀតថាការសាងសង់នេះមិនត្រូវបានអាជ្ញាធរពិនិត្យនិងហាមឃាត់នោះទេដែលជាហេតុធ្វើអោយប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាននោះនាំគ្នាដាក់ការសង្ស័យអាជ្ញាធរទំនងជាអាចទទួលបានលាភសក្ការៈពីក្រុមជន​ខិល​ខូ​ច​បានជាធ្វេីមិនដឹងបែបនេះ។

ទាក់ទងករណី ខាងលើនេះនៅព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី៦កញ្ញាឆ្នាំ២០១៩ អង្គ​ភា​ពយើងខ្ញុំពុំអាចសុំការបំភ្លឺពីលោក យ៉យ ស៊ីថង ចៅសង្កាត់អណ្តូងខ្មែរ បាននោះទេដោយសារទូរស័ព្ទរបស់លោកខលមិនចូល ចំនែកឯលោក សូ ឆុំ មេភូមិអណ្តូង លោកឆ្លើយថាមិនដឹងទេពាក់ព័ន្ធនិងករណីនេះ ៕


ព័ត៌មានគួរចាប់អារម្មណ៍