----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន០៣នាក់
Sun,08 September 2019 (Time 06:13 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 458នាក់)


ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន០៣នាក់ កើតហេតុថ្ងៃអាទិត្យ១០កើតខែភទ្របទឆ្នាំកុរ ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១១:២០ នាទីនៅលើផ្លូវជាតិលេខ៦ ច​ន្លោះគីឡូម៉ែត្រ៣២-៣៣ចំណុច ភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្ដាល  ។

បើតាមសមត្ថកិច្ចបានឱ្យដឆងថា នៅមុនពេលកើតហេតុខាងលើ មាន ម៉ូតូមួយគ្រឿង ម៉ាកនិច(NEX)ពណ៍ស ខ្មៅ ពាក់ផ្លាកលេខកណ្ដាល១AB៧១៨២ បើកបរដោយឈ្មោះសៀន ឆេង អុីភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិវត្តថ្មីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល  មានរួមដំណើរ០២នាក់ៈ
១.ឈ្មោះភឿន សុភ័ណ្ឌ ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល។
២.ឈ្មោះវ៉ាត ភារ៉ុង ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិជាមួយគ្នា ។

ធ្វើដំណើរពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ស្របពេលនោះក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដា C.B.R 2​5​0cc ពណ៍ស ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១HO ៩២៣៧ បើកបរដោយឈ្មោះឡុន ឡុច ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំ ដងក្ដាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលធ្វើដំណើរពីត្បូងទៅជើង(ពីភ្នំពេញទៅកំពង់ចាម)ហើយបានមកបុកម៉ូតូនិចដែ​ល​បត់ឆ្វេងខាងលើ បណ្តាលអោយរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូនិចនិងអ្នករួមដំណើរម៉ូតូនិចទាំងពីនាក់ ចំណែកអ្នកបើកបរ​ម៉ូ​តូC.B.R របួសស្រាល អ្នករបួសទាំងអស់បានបញ្ជូលទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។
ក្រោយពីទទួលព័ត៍មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងនិង យកម៉ូតូទាំងពីមករក្សាទុ​កនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
តាមសេចក្ដីសន្និដ្ឋានរបស់សមត្ថកិច្ចថា អ្នកបើកបរម៉ូតូនិចបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ថ រីឯម៉ូតូហុងដាC.B.R បើកបរលឿន ។

 

 


ព័ត៌មានគួរចាប់អារម្មណ៍