----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ករណីឃាតកម្មមួយករណីនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ
Mon,09 September 2019 (Time 06:22 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 11នាក់)


ខេត្តតាកែវ ៖ ថ្ងៃសៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២​១ៈ ​​០០ នាទី មានករណីឃាតកម្មមួយករណីនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតា​កែវ ។​

ករណីនេះបង្ករឡើងដោយជនសង្ស័យឈ្មោះ យឹម វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ (ត្រូវជាគូរដណ្ដឹងកូនស្រីរបស់ជនរងគ្រោះ) បានធ្វេីសកម្មភាពយកកាំបិ​ត​ខ្វែវកាប់ទៅលេីជនរងគ្រោះចំនួន ០២នាក់។​

ទី ១.ឈ្មោះ សេង គ្រុត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរធ្វើស្រែ និងទី២.ឈ្មោះ សេង អ៊ុ ភេទស្រីអាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ (ប្តី និ ង ប្រពន្ធ) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឱ្យស្លាប់ភ្លាមៗនៅខាងជេីងផ្ទះចម្ងាយ ១៧ម៉ែត្រ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលត្រាំកក់ បានចុះដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង០៧៖០០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

ក្រោយសាកសួរ ជនសង្ស័យបានសារភាពថាមូលហេតុ ដែលឈានដល់ការសម្លាប់ជនរងគ្រោះទាំងពីនាក់ប្តីប្រពន្ធដោយ សារតែ ខឹ​ងនឹងជនរងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធដែលបានទារលុយថ្លៃទឹកដោះ(បណ្តាការ)ពីខ្លួន ។

 

 


ព័ត៌មានគួរចាប់អារម្មណ៍