ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជេីញចូលរួមពិធីសូត្រមន្តចម្រេីននូវសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសេីរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជេីញចូលរួមពិធីសូត្រមន្តចម្រេីននូវសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសេីរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី សំរឹទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាល ខេត្តសៀមរាប មានការអញ្ជេីញចូលរួមពី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធជាច្រើន៕