ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ហុង ម៉េងហួត បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមស្តាប់ការប្រជុំតាមប្រពន្ធ័(Video Conference)ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន​​​​…

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ នារសៀលថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥​​នេះ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការ បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមស្តាប់ការប្រជុំតាមប្រពន្ធ័(Video Conference)ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីអំពីកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ និងពិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន កម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរ​ ។ដោយមានការចូលរូមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យផែនការប្រតិបត្តិការ និងលោកមេបញ្ជាការកងអនុសេនាធំចល័តចូលរួមផងដែរ​​ ស្ថិតនៅក្នុងសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button