ព័ត៌មានជាតិ

ប្រទេសជប៉ុន មានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេស លើផ្នែកថែទាំអគារសំណង់ ប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ

រាជធានីភ្នំពេញ​ ៖ ប្រទេសជប៉ុនកំពុងសម្លឹងមើលទីផ្សារពលកម្មនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបតម្រូវកា​​រ​ទី​ផ្សារការងារក្នុងប្រទេសរបស់ខ្លួន ខណៈប្រទេសជាមិត្តរបស់ក​ម្ពុជា​​​មួយនេះ មានគម្រោងត្រូវការជ្រើសរើស​ព​​​លករជំនាញពីបរទេសលើផ្នែកថែទាំ​អ​​គា​រ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ ។
ក្នុ​ង​ជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជី​វៈ​ ​​នាព្រឹកថ្ងៃទី២៦ ខែ​មីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកា​រងា​រ​ ​​លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HO​R​IG​U​C​​​​​HI) នាយកគ្រប់គ្រងសមាគមថែ​ទាំ​អ​​គារជប៉ុន បានលើកឡើងថា ដោយសារប្រទេសជប៉ុនកំពុងជួបប្រ​ទះ​នឹ​​ងបញ្ហាកំ​ណើ​​​​​នមនុស្សចាស់កើនឡើងខ្ពស់ រីឯក​ម្លាំង​ព​ល​​​កម្មពេញវ័យ កំពុងមានកំណើនយឺតនោះ បានធ្វើ​ឱ្យមានការប្រឈមនឹងកង្វះកម្លាំងពលកម្ម ជាមួយគ្នានេះ ការងារលើជំ​នា​​​​ញ​​​​​​ថែទាំអគារនេះក៏អាចនឹង​ជួ​ប​បញ្ហាដូចគ្នាដែរ។ ដូច្នេះហើយបានជាសមាគមរបស់លោក ត្រូវការជ្រើសរើសកម្លាំងពលកម្មពីក្រៅ​ប្រទេ​ស​យ​​​កទៅបំពេញការងារក្នុងប្រ​ទេ​ស​​​ខ្លួន ។ លោកបញ្ជាក់ថា ជំនាញថែទាំអគារនេះមានតម្រូវការដល់ទៅប្រមា​ណ​ ៩​០​ម៉ឺ​​​ននាក់ ក្នុងនោះ ត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ ៣០,០០០នាក់។លោ​ក​ ​ហ៊ីរ៉ូស្សី បានប​ញ្ជា​​ក់​ទៀតថា កន្លងទៅ​ ស​មាគមរបស់លោកបានជ្រើសរើសពលករជំនាញពីប្រទេសមីយ៉ាន់ម៉ា និងប្រ​ទេស​ហ្វី​លីពីន ប៉ុន្តែនៅឆ្នាំបន្ទាប់ទៅនេះ ស​មា​គ​ម​រ​​ប​​​​ស់លោកមានបំណងជ្រើសរើសពលករជំនាញពីប្រ​ទេសកម្ពុ​ជា​វិ​ញម្ដង ។
ជា​​​​ការឆ្លើយតប ឯកឧត្តម អ៊ិត សំហេង បានគាំទ្រចំពោះគំរោងនេះ ដោយបានប្រគល់ការងារទៅឱ្យអគ្គនា​យ​កដ្ឋានបណ្ដុះប​ណ្ដា​​​លបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋាន​កា​​​​​រងារ សហការជាមួយសមាគមថែទាំអគារ​ជ​ប៉ុនឱ្យបានជិតស្និទ្ធ និងសហការជា​មួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើ​ស​រើ​ស​ បណ្ដុះបណ្ដាល​ភា​សាជប៉ុន និងជំនាញ ដើម្បីបញ្ជូនព​ល​​ករទៅធ្វើការនៅប្រទេសជប៉ុន ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យខាងជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឱ្​យបា​ន ១០​០​,​០០០នាក់ សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលកម្លាំងពលកម្មច្រើន ។
សូ​​ម​ប​ញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១​៥​,​​០​០០នាក់ ក្នុងវិស័​យ​​​ក​សិកម្ម នេសាទ សំណង់ កែច្នៃចំណីអា​ហា​​​រ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោ​ហ​​​ធាតុ និងវិស័យផ្សេងៗទៀត ។

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button