ព័ត៌មានជាតិ

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ចេញទស្សន:ងឿងឆ្ងល់ចំពោះការចោទ បទឃាតកម្មសម្លាប់មនុស្សដោយចេតនា(មិនគិតទុកជាមុន) របស់តុលាការករណីលោក ស្រី សុីណា បាញ់យ៉ាងសាហាវ

ភ្នំពេញ÷ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងក្នុងបណ្តាញសង្គមរបស់លោកថានៅតែមិនអស់ចិត្ត សូមបញ្ចេញមតិក្នុងនាមប្រជាពលរដ្ឋចំពោះការចោទ បទឃាតកម្មសម្លាប់មនុស្សដោយចេតនា( មិនគិតទុកជាមុន) ទោសដាក់ពន្ធនាគារពី១០ ទៅ ១៥ ឆ្នាំ ! ( មាត្រា១៩៩ក្រមព្រហ្មទណ្ឌ)

– ករណីមួយនេះ ៖ បើនិយាយថាមិនគិតទុកជាមុនវាដូចជាមិនសមទំនងទាល់តែសោះ ពីព្រោះខ្មាន់កាំភ្លើងនិងជនរងគ្រោះមិនដែលស្គាល់គ្នាទាល់តែសោះពីមុនមក ឯទំនាស់គឺកើតឡើងរវាងតែអ្នកផ្ទះជាប់គ្នាគឺស្រ្តីពីរនាក់ម្តាយនិងកូនទេ ។ ក្រោយមានទំនាស់ ស្រាប់តែលេចមុខខ្មាន់កាំភ្លើងមកដល់ក្នុងផ្ទះគឺមកជាមួយនឹងកាំភ្លើង ពាក់អាវដៃវែងពីលើអាវយឺត ដើម្បីងាយស្រួលសៀតកាំភ្លើងនៅចង្កេះ ដើរចូលក្នុងផ្ទះជនរងគ្រោះប្រើសំដីធ្ងន់ៗដាក់ជនរងគ្រោះ ហើយបាញ់តែម្តង ។ ពេលបាញ់យុវជនដួលហើយ ខ្មាន់កាំភ្លើងមិនបានរត់ចេញទេ គឺបាញ់ទៅលើស្ត្រីថែមទៀតបាញ់ហើយបាញ់ទៀត បាញ់ទាំងបុគ្គលិក២នាក់កំពុងអង្គុយធ្វើការទៀត ។ យោងតាមចម្លើយរបស់ខ្មាន់កាំភ្លើងគឺគាត់ជាម្ចាស់ផ្ទះ មកអន្តរាគមន៍ករណីទំនាស់ ។ ពេលគាត់មកគឺបានយកកាំភ្លើងមកជាមួយតែម្តង សូម្បីតែរថយន្តគាត់ដែលជាមធ្យោបាយធ្វើដំណើរក៏ទុកនៅឆ្ងាយពីកន្លែងកើតហេតុ។ មានន័យថា ខ្មាន់កាំភ្លើងទទួលដំណឹងពីអ្នកជួលផ្ទះហើយគឺបានរៀបចំខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពនេះ មានទាំងកាំភ្លើង ទាំងការទុករថយន្តពីចម្ងាយ ដើម្បីជាងាយស្រួលចល័តខ្លួនក្រោយធ្វើសកម្មភាព ។ តើបែបនេះអាចចាត់ទុកថា ឃាតកម្មមិនគិតទុកមុនបានទេ ? ។ ពាក្យថាមិនគិតទុកមុនគឺមានន័យថាមិនបានត្រៀមឧបករណ៍ អាវុធ មកជាមួយ នៅពេលមានប្រទូសរ៉ាយក៏សម្លាប់តែម្តង ។ ឯ ការបំបែកសំណុំរឿងជាពីរក៏មិនសមទំនងថែមទៀត អង្គហេតុកើតក្នុងពេលតែមួយសោះ ។
គ្រាន់តែចម្ងល់ទេបងប្អូន ពីព្រោះមាត្រា១៩៩ក្រមព្រហ្មទណ្ឌបទចោទឃាតកម្មសម្លាប់(មិនគិតទុកជាមុន) ទោសជាប់ពន្ធនាគារពី១០-ទៅ១៥ឆ្នាំ តែមាត្រា២០០ បទចោទឃាតកម្មសម្លាប់គិតទុកមុនជាប់អស់មួយជីវិត ។ ចំពោះរឿងរ៉ាវខាងលើនេះ តើសមចោទឃាតកម្មសម្លាប់មិនគិតទុកមុនទេ ? ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button