ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អំ​ពា​វនាវដល់ម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរឲ្យចូលរួមរក្សាអនាម័យបរិ​ស្ថាន ដើម្បីធានាបានតំបន់ឆ្នេរដ៏​ស្រ​ស់ស្អាតជាងគេនៅលើពិភ​ពលោ​ក

ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរឲ្យចូលរួមរក្សាអនាម័យបរិស្ថាន ដើម្បីធានាឲ្យតំបន់ឆ្នេរដ៏ស្រស់ស្អាតជាងគេនៅលើពិភពលោក នៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំជាទីទាក់ទាញភ្ញៀវទេសចរណ៍ ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរ និងអាជ្ញាធរដែនដីបានចុះអប់រំណែ​នាំ​ដល់អ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាឲ្យបានត្រឹមត្រូវ នូវកម្រិតគុណភាពសេវាកម្ម អនាម័យខ្ពស់ ធ្វើយ៉ាងឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកប្រធានមន្ទីរបន្តថា ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញទៅដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុនាថ្ងៃឈប់សំរាកនេះ សូមចូលរួមថែរក្សា ការពារបរិស្ថានឲ្យបានខ្ជាប់ខ្ជួន តាម រយៈការវិចខ្ចប់ ទុកដាក់នូវកាក់សំណល់ផ្សេងៗក្រោយពីប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ដែលធានាឲ្យតំបន់ឆ្នេរមានភាពស្អាតសម្រាប់បំរើវិស័យទេសចរណ៍។

លោកប្រធានបន្ថែមថា មន្ទីរទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ បានបន្តចុះណែនាំ និងបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតំបន់កម្សន្តនានា គឺធ្វើយ៉ាងណាត្រូវកែលម្អសេវាកម្មទេសចរណ៍ ឲ្យកាន់តែប្រសើរជាងពេលកន្លងទៅ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយចូលមកទស្សនាកម្សាន្តឲ្យបានយូរ ដែលអាចជួយបង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពល្អប្រសើរ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន អនុញ្ញាតឱ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៥ថ្ងៃដោយចាប់ពីថ្ងៃទី១៧ដល់២១ ខែសីហាឆ្នាំ២០២០ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button