ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធីជិះកង់ ដោយមានអ្នកចូលរួមជាង ៦០០នាក់ ក្រោមប្រធានបទ “ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា”
ខេត្តសៀមរាប ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រៀបចំកម្មវិធីជិះកង់ ក្រោមប្រធានបទ “ជិះកង់ដើម្បីចលនា កាកបាទក្រហមកម្ពុជា” នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ដោយមានអ្នកចូលរួមជាង ៦០០នាក់ ដែលជាផ្នែកមួយ នៃព្រឹត្តិការណ៍ “សម្រាកសៀមរាប”។
នេះជាលើកទី២ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ជិះកង់នេះ ដែលលើកទី១ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែសីហា ឆ្មាំ២០២០ ដោយមានអ្នកចូលរួមជិត ២០០នាក់។