ឯកឧត្តម ភុន សាពេជ្រ ដឹកនាំក្រុមការងារនាំយកអំណោយរបស់សប្បុរសជនមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ៣៦គ្រួសារ នៅឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត
ខេត្តកំពត(ស្រុកដងទង់)៖ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈចិន្ត្រៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ភុន សាពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោក នង ស៊ីម ប្រធានគណៈកម្មាធិកាគណបក្សស្រុកដងទង់ អមដំណើរដោយ ឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចុះជួយស្រុកឈូក ឯកឧត្តម ហៀក ម៉ា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកដងទង់ លោក មាស ខេមរិន សមាជិកគណៈអចិន្ត្រៃបក្ស និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកដងទង់ ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀត បាននាំយកអំណោយរបស់សប្បុរសជនមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ៣៦គ្រួសារ នៅភូមិទាំង៥ ក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។
លោក នង ស៊ីម ប្រធានគណៈកម្មាធិការគណបក្សខេត្ត មានប្រសាសន៍ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីជៀសផុតពីជម្ងឺកូវីដ-១៩។ លោកបន្តថា ប្រទេសជាតិយើងនាពេលបច្ចុប្បន្ននេះ គឺមានសុខសន្តិភាពពេញលេញ ទោះបីជាទៅដល់ទីណាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានសុវត្ថិភាពនោះដែរ គឺគ្មានការចាប់ខ្លួន គ្មានការប្រយុទ្ធ គ្មានសង្គ្រាមនោះឡើយ។
ឯកឧត្តម ភុន សាពេជ្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ សម្តេចបានជូនពរឱ្យបងប្អូនគ្រប់ក្រុមគ្រួសារ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ជៀសផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។