ព័ត៌មានជាតិ

ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបិទផ្សាយប្រកាសជាសាធារណៈក្នុងរយៈពេល ១៥ថ្ងៃ នូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីលោ​ក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាលស្រុកស្ដីទី តំណាងមន្ទីរ អង្គភាពក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិផងដែរ។

លោក លី សុភា បានឱ្យដឹងថាៈ ការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីសម្រាប់ភូមិចាស់ ដែលមានម្ចាស់ក្បាលដីចំនួន ៦៤៣គ្រួសារ ដោយប្រមូលទិន្នន័យបានចំនួន ១ ៤៤៣ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ១,១៥៥ក្បាលដី និងដីកសិកម្មចំនួន ២៨៣ក្បាលដី ក្រៅពីនោះ ដីវត្ត ដីទីទួលអ្នកតា ដីទួលកប់សព ដីសាលាឆទាន និងដីសាលារៀន។

ឯកឧត្ដម សាន់ យូ មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះ និងទៅអនាគត។

ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា ដើម្បីឱ្យការបិទផ្សាយជាសាធារណ:ក្នុងរយៈពេល ១៥ថ្ងៃប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពក្នុងនាមថ្នាក់ដឹកនាំ មន្ទីរតំណាងឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ធជាម្ចាស់ក្បាលដីក្នុងភូមិចាស់ក្នុងឃុំតាំងក្រសាំងជួយផ្សព្វផ្សាយ និងចូលរួមផ្ទៀងផ្ទាត់អំពីបញ្ជីឈ្មោះ រូបរាងដីរបស់ខ្លួននៅលើផែនទី ទាំងដីលំនៅដ្ឋាន និងដីកសិកម្មដោយភ្ជាប់មកនូវជាមួយបង្កាន់ដៃលេខក្បាលដី អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតកុំបីខាន នៅចំពោះមន្រ្តីប្រចាំការនៅទីនោះស្រាប់។

ឯកឧត្ដម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការ ការពារនៃការីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ដោយធ្វើអនាម័​យ​ជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ៕ប្រភព #AKP #KONG SOKHENG

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button