ព័ត៌មានជាតិ

ការអនុវត្តអនុគម្រោងសាងសង់ទី​លា​​​​​​នចាក់សំរាមក្នុងខេត្តព្រះសីហនុទាក់ទងនឹងការងារដោះមីន ការ​ងា​រ​កាប់ឆ្ការ និងសំអាតផ្ទៃដី១​៧,៣៣​ហិ​​​កតា សម្រេចបាន១០០ភាគរយ​ហើ​យ

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេ​ត្ត​ព្រះសីហនុទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្ការ និងសំអាតផ្ទៃដី១៧,៣៣ហិកតា សម្រេចបាន១០០ភាគរយហើយ។
បើ​តាមឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទីលានចាក់សំរាមថ្មីក្នុងខេត្តនេះ នឹងមានការជីករណ្តៅដីធំៗចំនួន​បួ​ន​ ដោយរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ម៉ែត្រ និងបណ្ដោយ​១៥០​ម៉ែ​ត្រ និងមានជម្រៅចាប់ពី២-៤ម៉ែត្រ ភ្ជាប់ជាមួយប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រ​ព័​​​ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចា​ក់​សំ​រាម បំពង់បញ្ចេញឧស្ម័នពុលព្រមជាមួយគ្នាតែម្តង។
ទី​​លានចាក់សំរាមក្នុងខេត្តព្រះសីហនុ មានទំហំផ្ទៃដី សរុប៥១ហិកតា ស្ថិតនៅភូមិអូរ តាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេ​​​ត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣​គី​ឡូម៉ែត្រពីផ្លូវជាតិលេខ៤ គ្រោងចំណាយថវិកា សាងសង់ក្នុងតម្លៃសរុបជាង​៥,៣​១​លា​​នដុល្លារអាមេរិក ក្នុងក្របខណ្ឌថវិកាជាតិ។
ឯ​កឧត្ដម កឹម បូរី មានប្រសាសន៍ថា គម្រោងទីលានចាក់សំរាមថ្មីនេះ ក្នុងរយៈពេល៥ឆ្នាំដំបូង មានសមត្ថភាពផ្ទុកសំរាមបាន​ជា​ង​៨៨ម៉ឺនម៉ែត្រគូប ដែលអនុវត្តដោយក្រុម​ហ៊ុ​ន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ។ ឯកឧត្ដម បានបន្ថែមថា រាជរដ្ឋាភិបាលបា​ន​សម្រេចបញ្ចេញកញ្ចប់ថវិការបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និង​អ​នា​​ម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុ​ខ​មាលភាពសាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ​។
ប​​​ច្ចុ​ប្បន្ន នៅក្នុងខេត្តព្រះសីហនុមានសំរាមប្រមាណ ពី៦០០ ទៅ៧០០តោន ក្នុងមួយថ្ងៃ ដោយមិនទាន់គិតពីកាកសំណល់នៅតា​មការដ្ឋានសំណង់នោះឡើយ។ នេះ​បើ​យោ​​​ងតាមរបាយការណ៍របស់រដ្ឋបាលខេត្តនេះ។
តា​ម​ការសិក្សាពីអ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានបង្ហាញថា មូលហេតុនៃការកើនឡើងសំណល់សំរាម គឺដោយសារសាលាក្រុងព្រះសីហនុពុំមា​ន​​ថវិកាគ្រប់គ្រាន់ ម្យ៉ាងទៀតតម្លៃសេវាប្រមូលសំរាមពីប្រជាពលរដ្ឋមានការលំបាកការគ្រប់គ្រងស្ថាប័ន និង ហិរញ្ញវត្ថុខ្វះខាត ខណៈកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាម​មិ​ន​មានតម្លាភាព ខ្វះទំនាក់ទំនងក្នុងការ ប្រមូល និងបញ្ចេញសំរាមក្នុងក្រុងនៅមានកម្រិត៕ ប្រភព #AKP #KONG SOKHENG

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button