ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមរាប់បាតវេរភត្ត ប្រគេនព្រះសង្ឈ ដារឆ្លងពិធីបុណ្យកាន់បិណ្ឌទី ៩ នៅវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច
ខេត្តកំពត ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខេភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមរាប់បាតវេរភត្ត ប្រគេនព្រះសង្ឈ ដារឆ្លងពិធីបុណ្យកាន់បិណ្ឌទី ៩ នៅវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុងកំពត លោកចៅសង្កាត់ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្ត។
ក្នុងពិធីនោះឯកឧត្តមអភិបាលខេត្តបានប្រគេននូវអង្ករចំនួន២០បាវ ស្មើ៤០០គ.ក មី២០កេះ ថវិកា២លានរៀល។ ក្នុងឱកាសនោះផងដែរឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់កំលាំងការពារចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល សរុបថវិកាចំនួន ២៤០,០០០រៀល។