ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹ​ង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និ​ង​​លោកជំទាវ អញ្ជើញចូលរួមរាប់បា​ត្រ​វេរប្រគេនព្រះសង្ឃ ឆ្លងពិធីបុ​ណ្យ​​​កាន់បិណ្ឌទី១១ នៅវត្តស្នំប្រាំពីរ

ខេត្តកំពត ៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខេភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញ​ចូលរួមរាប់បាត្រវេរប្រគេនព្រះសង្ឃ ឆ្លងពិធីបុណ្យកាន់បិណ្ឌទី១១ នៅវត្តស្នំប្រាំ​​​​​ពីរ​ ឃុំម៉ាក់ប្រាង្គ​ ស្រុកទឹកឈូ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលស្រុកទឹកឈូ លោកមេឃុំ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្ត។

ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានប្រគេននូវអង្ករចំនួន២០បាវ ស្មើ៤០០គ.ក​ មី២០កេះ ថវិកា៨, ០០០,០០០រៀល៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button