លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីរាជការទាំងអស់ ផ្ញើសាររំលែកទុក្ខចំពោះមរណភាព មហាឧបាសកា គឹម សាងាន់ ឪពុករបស់លោក គឹម សន្តិភាព
រាជធានីភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីរាជការទាំងអស់ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺមហាឧបាសិកា គឹម សាងាន់ ដែលបានទទួលមរណភាព នៅម៉ោង១ៈ៣១នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ។
នៅក្នុងសាររំលែកទុក្ខរបស់លោក ស៊ិក ប៊ុនហុក បានបង្ហាញក្តីរន្ធត់ក្តុកក្តួលយ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំក្តុកក្តួលចំពោះដំណឹងមរណភាពរបស់មហាឧបាសកា គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃទីច័ន្ទ ១រោច ខែអស្សុជ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយគាពាធ»។
លោក ស៊ិក ប៊ុនហុក បានចាត់ទុក មរណភាពរបស់មហាឧបាសកា គឹម សាងាន់ គឺជាបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទូត ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយកន្លងធម៌។ លោក ស៊ិក ប៊ុនហុក សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រធម៌ ព្រះសង្ឃ តាមថែរក្សាដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា គឹម សាងាន់ បានទៅសោយសុខក្នុងសុគតិភពជានិច្ចរៀងទៅ។
សពមហាឧបាសក គឹម សាងាន់ កំពុងត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ៣៤ ផ្លូវលេខP-០៦ បុរីជីបម៉ុងលេន ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕