ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្កិគ្រឿងឥស្សរិយសជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍និងពិការឆ្នាំ២០២០ ចំនួន៣៣នាក់

រាជធានីភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ គ្រឿង​ឥស្សរិយយស ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ចំនួន​៣៣​នាក់​។

បន្ទាប់ពី​ពិធី​បំពាក់​ឋានន្តរសក្តិ និង គ្រឿង​ឥស្សរិយយស​រួចមក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ យោធិន​ដែល​ចូលនិវត្តន៍​ទាំង ៣៣​រូប ចូលរួម​ប្រជុំ​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ Video Conference ព្រម​គ្នា​ជាមួយ យោធិន សោធន​និវត្តន៍ ឆ្នាំ​២០២០​ទូទាំង​២៥ រាជធានី​-​ខេត្ត ដើម្បី​ស្តាប់​ប្រសាសន៍​សំណេះសំណាល​របស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

ក្រោយ​បញ្ចប់កម្មវិធី ឯកឧត្តម ក៏​មាន​អំណោយ​មួយចំនួន​ប្រគល់ជូន យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ទាំង​៣៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន ថវិកា​៥០​ម៉ឺន​រៀល ភេសជ្ជៈ​៤​កេះ និង​មី​០២​កេះ ផងដែរ​៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button