ព័ត៌មានជាតិ
ឯកឧត្តម នៃ ចារី ដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាស្រាវជ្រាវ និងសម្របសម្រួល រកដំណោះស្រាយចំពោះបញ្ហាដីធ្លី ក្នុងក្រុងតាខ្មៅ ពង្រឹងការគ្រប់គ្រងដីចំណីផ្លូវ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាស្រាវជ្រាវ និងសម្របសម្រួល រកដំណោះស្រាយចំពោះបញ្ហាដីធ្លី ក្នុងក្រុងតាខ្មៅ ពង្រឹងការគ្រប់គ្រងដីចំណីផ្លូវ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈទាំងអស់ដែលបានសាងសង់ស្ដាយ ថែទាំ ឬពង្រីករួចនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងពិភាក្សាសំណើសុំគោលការណ៍ពិនិត្យសម្រេចលើករណីស្នើសុំចាក់ដី បុកគ្រឹះ ធ្វើធ្នឹមក្រវ៉ាត់ជាប់មាត់ស្ទឹង របស់ប្រជាពលរដ្ឋនៅភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង។ ដែលកិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញផងដែរ។