ជនជាតិថៃប្រុស ស្រី២នាក់លួចលាក់ទុកថ្នាំញៀនក្នុងបន្ទប់ ទុកលក់បន្តជាទ្រង់ទ្រាយធំ ក្នុងក្រុងប៉ោយប៉ែត ត្រូវបាននគរបាលការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀនបង្រ្កាប
ខេត្តបន្ទាយមានជ័យ៖ថ្នាំញៀនជាច្រើនប្រភេទ ត្រូវជនជាតិថៃ ប្រុស ស្រី២នាក់ លួចលាក់ទុកក្នុងបន្ទប់ទុកលក់បន្តជាទ្រង់ទ្រាយធំ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានកំលាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាប និងធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
មន្ត្រីជំនាញបានប្រាប់អ្នយកព័ត៌មានឲ្យដឹងថា ការបង្រ្កាបជនជាតិថៃប្រុស ស្រីចំនួន២នាក់នេះបាន ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលនិតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ឲ្យដល់បន្ទប់បានឃាត់ខ្លួនជនសង្ស័យរក្សាទុកថ្នាំញៀនជាច្រើនប្រភេទ ទុកសម្រាប់លក់ដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជា ជនជាតិថៃចំនួន២នាក់១/ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ និង
២/ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។
ក្រោយពីឃាត់ខ្លួនកំលាំងជំនាញធ្វើការដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
១–ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំននួន៥។
២–ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០ គ្រាប់។
៣–ម្សៅក្រាមសថ្លា ចំនួន១០៣ថង់។
៤–សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
៥–កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន២គ្រឿង,ដែកកេះមួយចំនួន។
មន្ត្រីជំនាញបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត និងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕