លោក ឃឹម ចិត្រា មេប៉ុសិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវសំងំស្ងៀមធ្វេីប្រងេីយកន្តេីយមិនបង្រ្កាបមេឈ្មួញដ៏ល្បីៗគឺ ឈ្មោះ ទូ និង ហូវ ជីវ៉ៃ កំពុងដឹកជញ្ជូនឈើពីរតនគិរីចេញទៅលក់នៅវៀតណាម..!
(រតនគិរី)៖មេប៉ុសិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ លោកវរ: សេនីយ៍ទោ ឃឹម ចិត្រា នៅស្ងៀមមិនហ៊ានបង្រ្កាបមេឈ្មួញដ៏ល្បីៗគឺឈ្មោះ ទូ និង ហូវ ជីវ៉ៃ កំពុងដឹកឈើចេញដោយរលូននៅ ខេត្តរតនគិរី ស្រុកលំផាត់ឃុំជ័យឧត្ដមចំណុចអូរល្ពាក់គីឡូ លេខ243 កែវសីមា តាអង53 ចូលទឹកដីវៀតណាម ដោយរលូន។
យោងតាមមន្ត្រី ប្រចាំច្រកទ្វារព្រំដែន អូរយ៉ាដាវ និងពលរដ្ឋនៅទីនោះ ដែលឃ្លាំមើលសកម្មភាពដឹកឈើ បាននិយាយថា នៅម៉ោង ១០: ០០ដល់ ម៉ោង៨ព្រឹក ថ្ងៃទី២ខែមិថុនានេះ គឺមានសកម្មភាពដឹកឈើចេញទៅវៀតណាមចំនួន៨ គ្រឿង និងនៅវឺនសៃក្នុងក្រុមហ៊ុនមាំងយ៉ាងសុទ្ធតែវៀតណាមបានមក រៀបឥវ៉ាន់ឡើងឡានហើយឈើប្រណិតនោះមានមុខ30 ឃ្លុំប្រវែង4 មែ៉តឡើង។
មន្ត្រីខាងលើលើកឡើងថា មេប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ លោក ឃឹម ចិត្រា ហាក់បីដូចជាបានត្រូវរ៉ូវជាមួយឈ្មួញអស់ហើយ បានជាមេឈ្មួញឈ្មោះ ទូ ជាអ្នករត់ការ និងឈ្មោះ ហូវ ជីវ៉ៃ ពិតជាខ្លាំងមែនផ្អាកតែមួយរ យៈខ្លីឥលូវសកម្មភាពដឹកជញ្ជូនបានកក្រេីកឡើងវិញហើយ ទោះជាមានការទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថយ៉ាងណាក៏ដោយ មេឈ្មួញជើងខ្លាំង ខាងលើគឺមិនក្លាចនោះទេ ទោះបីជាកន្លងមកបានផ្អាកដំណើរការមិនបានប៉ុន្មានថ្ងែផងទេគឺបានតែមួយចម្អិនកំពឹសតែប៉ុណ្ណោះឥលូវជំងឺចាស់រើឡើងវិញហើយ ជាក់ស្ដែងដូចកាលពីថ្ងៃទី២១និង២២ឆ្នាំ២០២២នេះតែម្តង។
ប្រជាពលរដ្ឋបានរាយការណ៍រថា មេឈ្មួញដ៏ល្បីឈ្មោះប្រចាំភូមិភាគឦសាន លោក ទូ ឈ្មោះ និង លោកហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្សនៅចំណុចអូរល្ពាក់ឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរីព្រំប្រទល់ជាប់ស្រុកកោះញែកខេត្តមណ្ឌលគិរីស្ថិត ក្នុងគីឡូម៉ែត្រលេខ 243 កែវសីមា គីឡូលេខ53តាអង ។
នៅចំណុចអូរល្ពាក់ដែលពួកឈ្មួញ កាប់ប្រមូលអនុផលព្រៃឈើដោយគេដឹងថាជាព្រៃអភិរក្សហើយមេឈ្មួញរូបនេះបានដាក់គូកនជាមេការមើលកម្មករនៅចំណុចនោះមានឈ្មោះ ម៉ាប់ ជាអ្នកមើលការខុសត្រូវកាប់ឈើនិងដឹកជញ្ជូនអនុផលព្រៃឈើចេញជារៀងរាល់យប់ទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវដើម្បីលក់យកលុយដាក់ហោប៉ៅនិងទំនងជាបានរត់ការចែកកញ្ចប់សែនព្រេនហេីយមេីលទៅបានជាមន្ត្រីពាក់ព័ន្ធជាច្រើនក្នុងខេត្តនិងមន្ត្រីជំនាញមានសមត្ថកិច្ចបិទភ្នែកមេីលមិនឃេីញពីសកម្មភាពបទល្មេីសដែលបានកំពុងប្រព្រឺត្តដែលផ្ទុយពីបទបញ្ជារបស់ថ្នាក់លេីដែលបានដាក់ចេញដូច្នេះ។
ប្រជាពលរដ្ឋជាច្រើនដែលដឹងពីសកម្មភាពនេះបានស្នើសូមដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ស ខេង មេត្តា ជួយអន្តរាគមន៍ដាក់កម្លាំងអធិការកិច្ចចុះបង្ក្រាបផង បើសង្ឃឹមលើមន្ត្រីកូនចៅថ្នាក់ក្រោមប្រចាំនៅតំបន់មូលដ្ឋាននេះហាក់បីដូចជាត្រូវថ្នាំសណ្តំរបស់មេឈ្មួញឈើដ៏ល្បីហូ ជីវ៉ៃនិងឈ្មោះទូ កំពុងបំផ្លាញព្រៃឈើស្ទើរអស់ទៅហើយ៕