បុរសម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តឃាត់ ខ្លួននឹងបញ្ជួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីប្រើហិ.ង្សាដោយចេតនា.!
(បន្ទាយមានជ័យ) ៖ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីប្រើហិ.ង្សាដោយចេតនា មានស្ថានទម្ង់ទោស ដែលបានប្រព្រឹត្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីលោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈោះ្ម ណា បូរ៉ា ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពយកកូនដែលមានចុងស្រួចនឹងបានចាក់ទៅលើជនរងគ្រោះ ឈ្មោះ ជៀម ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួសចំទ្រូងខាងឆ្វេងចំនួន០១កន្លែង និងចំខ្នងដៃខាងស្តាំ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបាននិយាយថា នៅវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះ បានផឹកស្រាស្រវឹង រួចមកអុកឡុកនៅកន្លែងរបស់ខ្លួនម្ដុំផ្សាររ៉ា ពេលនោះបុរសម្នាក់នោះបានយកស្បែកជើង និងកៅអីបម្រុងវា.យរូបខ្លួន ខ្លួនក៏បានគេចផុត ហើយរូបគេក៏ដកកូនកាំបិតពីក្នុងកាបូបដើម្បីគំរា.មកុំឱ្យបុរសខាងលើវា.យមកលើរូបខ្លួន ពេលនោះក៏មានការប្រវា.យប្រតប់គ្នា ដែលបណ្តាលឱ្យបុរសរងគ្រោះខាងលើរងរបួសដោយកាំបិតចំទ្រូង ហើយបុរសនោះក៏ស្រវ៉ាចាប់ទាញយកកាំបិតពីដៃរបស់ខ្លួន បណ្តាលឱ្យម៉ុតដៃបុរសនោះបន្ថែមទៀត ។
ក្រោយពីកើតហេតុរួច ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត៕