កម្លាំងសមត្ថកិច្ច បានក្របួចបាន.ចោរលួចកាត់ខ្សែភ្លើងចំនួន២នាក់.នៅត្រង់ចំណុចសាខាអគ្គិសនីនៅស្រុកកោះញែក.!
(មណ្ឌលគិរី)៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង២០និង៣០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានទទួលព័ត៌មានថាមានករណីចោរលួចកាត់ខ្សែភ្លើងនៅត្រង់ចំណុចសាខាអគ្គិសនីនៅស្រុកកោះញែក ស្ថិតនៅក្នុងភូមិ មេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចបានបានទទួលព័ត៌មាននេះភ្លាម ក៏បញ្ជាកម្លាំងទៅដល់ត្រង់ចំណុចកើតហេតុ រហូតឈានទៅដល់ចាប់មុខសញ្ញាបានចំនួន ០២នាក់ ក្នុងករណីនៃអំពើលួចរហូតឈានទៅដល់ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមានដូចខាងក្រោម៖
-ជនសង្ស័យទី០១មានឈ្មោះ គឹម សុភា ភេទប្រុស អាយុ៣៥ឆ្នាំ
ជនជាតិក្រោល មានទីលំនៅបច្ចុប្បន្នភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក។
-ជនសង្ស័យទី០២មានឈ្មោះ គឹម សុឌៀ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើដែលត្រូវជា(បងប្អូនបង្កើត)។
-វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖
១-ម៉ូតូម៉ាក ឆ្លាម ពណ៌ក្រហម គ្មានផ្លាកលេខ និងខ្សែរភ្លើង ១បេ ចងដុបខាងក្រោយជាប់ម៉ូតូ។
២-ម៉ូតូម៉ាក wave Rsx ពណ៌ខ្មៅ គ្មានផ្លាកលេខ និងខ្សែរភ្លើង ១បេ ចងដុបខាងក្រោយជាប់ម៉ូតូ។
-បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកោះញែក យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះញែក និងកសាងសុំណុំរឿងបន្តទៅតាមនីតិវិធីច្បាប់។