ព័ត៌មានជាតិ

មហាជនសំណូមពរ ដល់ឯកឧត្តម.ឯម កុសល & ឯកឧត្តម អ៊ុនចាន់ដា សូមមេត្តា ឱ្យមានវិធានការណ៌តឹងរឹង.ចំពោះជនទាំងឡាយណា ដែរបានឃុបឃិតគ្នា អោយមានបទល្មើសល្បែងស៊ីសងជល់មាន់ នៅក្នុងឃុំខ្នារស ដែលបានផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន!

 

(កំពង់ចាម)៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងភូមិអង្គ  ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងលួចលាក់ លេងល្បែងស៊ីសងមាន់ជល់ មួយកន្លែងស្ថិតនៅក្នុងភូមិអង្គ ឃុំខ្នារស ស្រុកស្រីសន្ធរខេត្តកំពង់ចាម កំពុងតែលួចលាក់បើកលេងយ៉ាងគគ្រឹកគគ្រេង ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងលួចលាក់បើកលេងល្បែងស៊ីសងខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាម គ្នា ជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ផងក៌មិនដឹង។

សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។មហាជសំណូមពរ ដល់ឯកឧត្តមឯម កុសល និងឯកឧត្តមអ៊ុនចាន់ដា សូមមេត្តា មានវិធានការណ៌ តាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែរបានឃុបឃិតគ្នា អោយមានបទល្មើសល្បែងស៊ីសងជល់មាន់ នៅក្នុងឃុំខ្នារស  ដោយផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។

ជុំវិញករណីខាងលេីនេះលោក វរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាល
ស្រុកស្រីសន្ធរបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានយេីងនៅថ្ងៃទី 20 ខែកញ្ញាឆ្នាំ 2022 វេលាម៉ោង 11:50 នាទីនេះថា ក្រោយពីលោកទទួលបានព័ត៌មានភ្លាមលោកបានបញ្ជាឲ្យកម្លាំងចុះទៅដល់កន្លែងតែពុំទាន់ឃើញមានករណីនោះទេលោកបានបន្ថែមទៀតថាមានករណីលួចលេងតិចតួចមួយគូពីរគូក្រុមណាត់ហើយនិងលោកសង្កត់ធ្ងន់ថាគ្មានអ្នកណាម្នាក់ហ៊ានល្មើសនិងបទបញ្ជាថ្នាក់លេីឃុបឃិតឬនៅពីក្រោយខ្នងនោះឡើយ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button