ព័ត៌មានជាតិ

អង្គការយូណេស្កូ ប្រកាសប្រកួតប្រ​ជែ​​​ងគូសរូបស្នាដៃសិល្បៈអំពីតំបន់​បេ​តិកភណ្ឌពិភពលោកក្នុងអំឡុងពេលកុមារតូច កំពុងបន្តការសិក្សារៀនសូត្រនៅតាមគេហដ្ឋាន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ​មេរោគកូវីដ-១៩ នេះ

អង្គការយូណេស្កូ ប្រកាសប្រកួតប្រជែងគូសរូបស្នាដៃសិល្បៈអំពីតំបន់បេតិកភណ្ឌពិភពលោកក្នុងអំឡុងពេលកុមារតូច កំពុងប​ន្ត​ការសិក្សារៀនសូត្រនៅតាមគេហដ្ឋាន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នេះ​។

យោងតាម សេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី១៦ ខែមេសានេះបានឱ្យដឹងថា ការិយាល័យយូណេស្កូ ប្រ​ចាំ​​​នៅកម្ពុជា បានបង្កើតកម្មវិធី “ពិព័រណ៍ស្នាដៃសិល្បករវ័យក្មេងរបស់អង្គការUNSCO” ដើម្បីឱ្យកុមារតូចដែលមានអាយុចា​ប់​ពី​៦ ឆ្នាំដល់១២ឆ្នាំ បានចូលរួមការប្រកួតប្រជែងគូសរូបស្នាដៃសិល្បៈអំពីតំបន់បេតិកភណ្ឌពិភពលោកនានា ដែលកុមារតូចធ្លា​ប់​​​បានទៅទស្សនាកំសាន្តដោយផ្ទាល់ ឬបានឃើញនៅក្នុងសៀវភៅ នៅក្នុងភាពយន្ត ឬក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗ។ ដើម្បីស្វែង​យ​ល់បន្ថែមអំពីរឿងរ៉ាវផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកជាមួយក្មួយៗ កុមារតូចៗ អាចចូលមើលបញ្ជីបេតិកភណ្ឌពិ​ភ​ព​លោក ដែលមាននៅលើគេហទំព័ររបស់អង្គការ UNSCO ផងដែរ។

កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ ការចូលរួមប្រកួតប្រជែងនេះ គឺត្រូវមាន​កា​រយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលរបស់កុមារតូច និងត្រូវអនុវត្តតាមលក្ខខណ្ឌដូចមានខាងក្រោម៖
១. ចូល ”Follow” កម្មវិធី instagram របស់អង្គការ UNSCO ហើយសូមបង្កើតគណនី instagram ជាមុនសិន ប្រសិនបើមិនទាន់​មា​ន។
២. ចុច ”ចូលចិត្តLike” នៅលើ “UNSCO Little Artists Exhibiton Call” ។
៣. បង្ហោះរូបស្នាដៃរបស់ខ្លួន និងអត្ថបទពិពណ៌នាខ្លីៗអំពីស្នាដៃសិល្បៈ ដែលបានយកគំនិតពីគេហទំព័ររបស់បេតិកភណ្ឌពិភព​លោ​ក នៅលើ instagram របស់ខ្លួន ដោយមានដាក់ឈ្មោះ អាយុនិងប្រទេសរបស់សីល្បករដោយ Hashtag (#) ឱ្យ#Shar​eOur​He​r​​​​​itage និងថេក (Tagging) ឱ្យ@ UNSCO។
4. ចែករំលែក(Share) សេចក្តីប្រកាសរបស់អង្គការ UNSCO “UNSCO Little Artists Exhibiton Call” នៅក្នុង “Story” នៃ in​s​t​a​​gram របស់ខ្លួន ដោយ Hashtag (#) ឱ្យ #ShareOurHeritage និងថេក (Tagging) ឱ្យ@ UNSCO។

សូ​មបញ្ជាក់ថា សម្រាប់រូបគំនូរជ័យលាភីUNSCO និងដាក់បង្ហាញស្នាដៃក្នុងនោះនៅលើគេហទំព័ររបស់អង្គការUNSCO។ ដូច្នេះ អង្គការ UNSCOអំពាវនាវដល់មាតាបិតា រឺអាណាព្យាបាលគ្រប់រូបអនុញ្ញាតឱ្យកូនតូចចូលរួមប្រកួតប្រជែងតាមការគួរ ៕ ប្រភព៖ក្រសួងព័ត៌មាន

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button