ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ទទួល និង​ដឹ​ក​ជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបា​ន​វិ​ល​ត្រឡប់មកពីប្រទេសថៃ តាមច្រ​ក​​​នានា

ខេត្តសៀមរាប ៖  នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល ថ្ងៃនេះទទួលបានចំនួនសរុប ៦៣នាក់ ស្រីចំនួន ២៦នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១១,៩៧៣នាក់ ស្រីចំនួន ៥,១៨៥នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១១,៩៧៣នាក់ ស្រី ៥,១៨៥នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button