ពិធីសម្ភោធអគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស
លោកជំទាវ បញ្ជាក់ថា” អាគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីសទាំង ០២ បានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់ ដែលរៀបចំឡើង តាមស្តង់ដារបច្ចេកវិទ្យា Full-HD និងអាចផលិតជារូបភាព 4K ដែលផ្តល់នូវសក្តានុពលខ្ពស់ ក្នុងការលើកកម្ពស់ អាជីវកម្មនៅកម្ពុជា ឲ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។ និយាយជារួម យើង AMS មានបេសសកម្មសំខាន់ គឺផ្តល់នូវព័ត៌មាន ដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅទាំងក្នុងប្រទេស និងតំបន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជន មានការរីកចម្រើន ជាមួយការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន ក្រោមមូលបទស្នូលគឺ គុណភាព ភាពស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈ ប្តេជ្ញាចិត្ត ច្នៃប្រឌិតខ្ពស់ និងការសហការផលិតនិងផ្សព្វផ្សាយ ដើម្បីឧត្តមប្រយោជន៍រួម”។