ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីចុះហត្ថលេខាលេីកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្ដីពី “ គម្រោងលេីកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ “
នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីចុះហត្ថលេខាលេីកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្ដីពី “ គម្រោងលេីកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ “ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA )។