ព័ត៌មានជាតិ

អាជ្ញាធរស្រុកព្រៃនប់ចុះបង្ក្រាប សំណង់អត់ច្បាប់អនុញ្ញាតសាងសង់រំលោភចូលព្រែកតាលះ

ខេត្តព្រះសីហនុ÷ នារសៀលថ្ងៃទៅ៣០ខែមេសាឆ្នាំ២០២៤ អាជ្ញាធរចម្រុះស្រុកព្រៃនប់បានចុះផ្អាកការដ្ឋានសាងសង់សំណង់អត់ច្បាប់អនុញ្ញាតមួយកន្លែងនៅចំណុចព្រែកតាលះ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្តាប់ពីចុះពិនិត្យដល់កន្លែងក្នុងស្ថានភាពជាក់ស្តែងអាជ្ញាធរបានធ្វើការណែនាំដល់ក្រុមជាងដែលកំពុងតែសាងសង់និងអ្នកមើលការឲ្យចុះកិច្ចសន្យាផ្អាកការសាងសង់បន្តទៀតព្រមទាំងបន្តនិតិវិធីសាកសួររកអ្នកពាក់ព័ន្ធនិងម្ចាស់សំណង់ដើម្បីចាត់វិធានការកសាងសំនុំរឿងតាមនិតិវិធីច្បាប់។

ទាក់ទិនទៅនិងករណីសំណង់អត់ច្បាប់អនុញ្ញាតរំលោភយកដីព្រែកខាងលើប្រភពព័ត៌មានបានឲ្យដឹងថាកន្លងទៅអាជ្ញាធរឃុំក៍ធ្លាប់បានចុះណែនាំម្តងរួចហើយតែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែមិនដឹងជាយ៉ាងម៉េចទេពួកគេបែជាបន្តសាងសង់ថែមទៀតយ៉ាងគគ្លេឺនដូច្នេះ លុះដល់រសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤ទើបគេឃើញមានកម្លាំងចម្រុះស្រុកព្រៃនប់ចុះផ្អាកសកម្មភាពនេះសាជាថ្មីបែបនេះម្តងទៀត។

ប្រភពព័ត៌មានបានបង្ហើបបន្ថែមទៀតថា សំណង់មួយត្រូវបានគេស្គាល់ថាមានម្ចាស់ ឈ្មោះ ញក់ គឹមតុង ដែលជាឈ្មួញរកសុីដីធ្លីដ៍ល្បីល្បាញ និងធ្លាប់បានប្រព្រឹត្តល្មើសទន្រានកាន់កាប់រំលោភយកដីរបស់រដ្ឋ ទើបតែត្រូវបានដោះលេងចេញពីពន្ធធនាគារ ថ្មីៗកន្លងមក ស្រាប់តែបុគ្គលរូបនេះលេចមុខមកធ្វើរឿងបែបនេះបន្តទៀត។

បើ តាមច្បាប់ ភូមិបាល ឆ្នាំ២០០១ មាត្រា ២៥៩ ចែងថា ការ ប៉ះពាល់ កម្មសិទ្ធិ នៃ ទ្រព្យសម្បត្តិ សាធារណៈ របស់ រដ្ឋ ត្រូវ ផ្ដន្ទាទោស ពិន័យ ជា ប្រាក់ ប្រាំ លាន រៀល (៥,០០០,០០០ ) ដល់ ហាសិប លាន រៀល (៥០ , ០០០,០០០ ) និង ផ្ដន្ទាទោស ពី ១ឆ្នាំ ដល់ ៥ឆ្នាំ។

ជុំវិញករណីខាងលើនេះប្រភពពីមន្ត្រីសាលាស្រុកបានបង្ហើបថា អាជ្ញាធរបានស្រាវជ្រាវ កំពុងតែធ្វើលិខិតអញ្ជើញលោក ញក់ គឹមតុង ឲ្យចូលខ្លួនបំភ្លឺចំពោះករណីខាងលើនេះហើយ។

ចំណែក លោក ញក់ គឹមតុងអ្នកសារព័ត៌មានយើងពុំអាចទំនាក់ទំនងសុំការបំភ្លឺតាមទូរស័ព្ទបានទេនាព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០២៤នេះដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button