ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវដាក់ឲ្យ ចូលនិវត្តន៍

កំពង់ស្ពឺ ÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល

នៃគណ:អភិបាលខេត្តកំពង់ស្ពឺ មន្ត្រីអង្គភាព មន្ទីជុំវិញខេត្ត និងមន្ត្រីកងកម្លាំង សរុបប្រមាណជាង៣០០នាក់។ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ បានប្រារពពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការខេត្តដោយ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តកំពង់ស្ពឺជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវដាក់ឲ្យ ចូលនិវត្តន៍ នឹងឯកឧត្តមត្រូវបានឈរជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺនៃអាណ្ណត្តិទី៤នេះ។
បន្ទាប់ពីមានការប្តេជ្ញាចិត្តរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី
ឯកឧត្តម វុី សំណាង អភិបាលខេត្តក៏បានថ្លែងបញ្ជាក់ថាក្នុងអង្គពីធី នគរបាលជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ត្រូវការសហការជាមួយកងកម្លាំងសមត្កិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេសស្ថាប័នតុលាការទើបការងារអាចសម្រេចបានរលូនទៅមុខសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អនៅក្នុងទូទាំងខេត្ត ដើម្បីធានាដល់ការអភិវឌ្ឍ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៍បានថ្លែងក្រើនរំលឹកនូវស្នាដៃល្អៗដែលកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានបំពេញភារកិច្ចកន្លងមក
បានអនុវត្តក្នុងតួនាទីដែលរាជរដ្ឋាភិបាលបានប្រគល់ជូនពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ចារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ កាទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀន (បីកុំមួយរាយការណ៍)
កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង
និងមួយរាយការណ៍ ត្រូវបង្កើននូវភាពជឿជាក់ដល់ប្រជាពលរដ្ឋ បម្រើរសេវាសាធារណៈក៏ដូចជាជួយយកអាសាប្រជាពលរដ្ឋ ដើម្បីធានាបានថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជាពិសេសការពារដល់អ្នកវិនិយោគនៅក្នុងខេត្ត។
ក្នុងនោះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់តំបន់ប្រតិបត្តិការសឹករងខេត្ត និងឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់ពន្ធនាគារខេត្ត ព្រមទាំងបានឧបត្ថម្ភនូវថវិកាចំនួន ១០លានរៀល ម៉ូតូ៣គ្រឿង និងឧបករណ៍សម្ភារៈសម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button