ព័ត៌មានជាតិ

លោក សេង រាជសី ប្រធានសមាគម មិត្តភាពអ្នកសារព័ត៌មាន អាស៊ាន ចុះជួបសំណេះសំណាលជាមួយបងៗកងទ័ពដែលឈជើងនៅតំបន់ប្រាសាទតាក្របី

ខេត្តឧត្តមានជ័យ ÷ នៅថ្ងៃទី ០៦ ខែកក្កដាឆ្នាំ២០២៤ ក្រុមការងារនៃសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានជាច្រើនរូបដឹកនាំដោយលោក សេង រាជសី ដែលជាប្រធានសមាគម អ្នកសារព័ត៌មានអាស៊ាន បានចុះសាកសួសុខទុក្ខនិងជួបសំណេះសំណាលដល់បងៗ កងទ័ព៌ដែលឈរជើង នៅប្រាសាទតាក្របី ដែលមានទីតាំងស្ថិតនៅភូមិ ឈើ ស្លាប់ ឃុំគោគខ្ពស់ស្រុកបន្ទាយអំពិលដែលមានចម្ងាយប្រមាណជា៨០គីឡូម៉ែតពីរទីរួមខេត្តឧត្តមានជ័យ ប្រាសាទតាក្របីជាស្នាដៃរបស់បុព្វបុរសដែលជាស្ថាបត្យកម្មខ្មែរ និងជាអ្នកកសាងដ៍អស្សច្ចារ្យ គឺនៅក្រោមការដឹកនាំរបស់ព្រះបាទ សូរ្យវ្ម័នទី ១និងព្រះបាទឧទ័យាទិត្យទី ២ ក្នុងសតវត្សទី១១ដល់ទី១៣ដើម្បី ក្នុងការឧទ្ទិសថ្វាយ ព្រះឥសូរនិងព្រះវិស្ណុ
ប្រាសាទមួយនេះបានលេចធ្លោចំណ្តាលទ្រូងព្រៃស្ថិតនៅ តាមបណ្តោយខាងលើនៃជួរភ្នំដងរ៉ែក ដែលជាព្រំដែន ចែកខណ្ឌសីមារវៀង ទឹកដីព្រះរាជាណាចក្រកម្ពុជានិង
ព្រះរាជាណាចក្រកម្ពុជាថៃឡង់
ក្នុងខេត្តឧត្តមានជ័យ សម្រស់ធម្មជាតិដ៍ស្រស់ស្អាតគួឲ្យគយគន់ រួមទាំង ប្រាសាទដែលលក្ខខ្លួនលើកំពូលភ្នំ បានទាក់ទានអារម្មណ៍ភ្ញៀវជាតិនិងអន្តរជាតិតែងទៅចូលរួមទស្សនាជាបន្តបន្ទាប់។

ហើយនៅក្នុងពិធីជំនួបសំណេះសំណាលសួរសុខទុក្ខដល់បងៗកងទ័ពសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានបានពាំនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាអំណោយរបស់សម្បុរសជននៅក្នុងក្រុងប៉ោយប៉ែត ជាច្រើនរួបរួមមាន ÷
១ _ ឯក ឧត្តម រៀម សុខា
២ _ ឯក ឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាក្រុងខេត្តបន្ទាយមានជ័យ
៣ _ លោក វរ: សេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាវុធហត្ថខេត្តបន្ទាយមានជ័យ។

ព្រមទាំងសប្បុរសជន ដែលជាអ្នកសារព័ត៌មានជាតិរួមមាន÷
លោក សេង រាជសី លោក ផូ ប៊ុនថន
លោក សៅ នៅ លោក ផាត់ វ៉ន
លោក អឹម ប៉េងឡុង លោក សៅ កុសល លោក ព្រឿន សាវុន
កញ្ញា  នុត លោក ណាគ្រី
លោក រុងរឿង លោក ភក្តី
លោក ឈុន សុខឡេង លោក មាស សុវណ្ណរ៉ា លោក ភារម្យ លោក ដា រឿន ដោយភ្ជាប់យកជូននូវ គ្រឿងឧបភោគបរិភោគរបស់សប្បុរសជនទាំងអស់រួមមាន ÷
នំធុង ការហ្វ មី ទឹកបរិសុទ្ធ បារី
ធូបមូស ប្រេងក្រឡា ឡាមកោពុកមាត់ ទឹកត្រី ទឹកស៊ី អុីវ
ហើយក្នុងនោះ ក៍មានការពិសារអាហារស្និទ្ធស្នាលរួមជាមួយគ្នាពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ពសមរភូមិជួរមុខព្រមទាំងជួរក្រោយ  ហើយក៏សូមជូនពរដល់បងៗកងទ័ពទាំងអស់ដែលឈរជើងនៅតាមតំបន់ប្រាសាទព្រំដែនសូមឲ្យមានសុខភាពល្អនិងទទួលជោគជ័យគ្រប់ភារកិច្ចក្នុងការងារបេសកកម្មដែលរាជរដ្ឋាភិបាលប្រគល់ជូន។

សូមអបអរសាទរ ! ខួបគម្រប់ ១៦ឆ្នាំ នៃការដាក់បញ្ចូល “ប្រាសាទព្រះវិហារ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
០៧-កក្កដា-២០០៨និង០៧-កក្កដា-២០២៤! ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button