ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំងអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃមន្ទីរព័ត៌មានខេត្តកណ្តាល ដើម្បីបន្តនិរន្តរភាពការងារអោយមានប្រសិទ្ធភាពការងារ

ខេត្តកណ្តាល៖ក្នុងឱកាសប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃមន្ទីរព័ត៌មានខេត្តកណ្តាល លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានណែនាំមន្ត្រីទាំងអស់បង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែខ្លាំងថែមទៀត។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ថ្ងៃនេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃព័ត៌មានខេត្តកណ្តាល មានក្តីមោទនភាព និងរីករាយក្រៃលែង និងជាថ្ងៃដែលប្រកបដោយមហាកិត្តិយស ដែលបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃព័ត៌មានខេត្តកណ្តាល នៅពេលនេះ។
លោក ចាប វន្នី បានគូសបញ្ជាក់ទៀតថា៖ ស្របពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិសយ័ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនិងភាពរីកចម្រើនលើគ្រប់វិសយ័របស់ប្រទេសជាតិ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺត្រូវការទាមទានូវធនធានមនុស្ស ដែលមានសមត្ថភាពមកបំរើការងារផ្សេងៗ តាមវិសយ័នានា។ ដោយឡែក វិសយ័ព័ត៌មានជាវិស័យមួយ ក្នុងចំណោមវិសយ័ទាំងអស់ដែលបានដើរតួសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ។
លោកប្រធានមន្ទីរ បានសំដែងនូវការចូលរួមអបអរសារទរ ចំពោះមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកណ្តាលទាំងអស់ ដែលត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចចាប់ពីថ្នាក់អនុប្រធានមន្ទីរមួយរូប គឺលោកស្រី រឿន ណេរ៉ាម និងប្រធានការិយាល័យ, អនុប្រធានការិយាល័យ ក្នុងន័យពង្រឹងប្រសិទ្ធិភាពការងារ នៅតាមការិយាល័យនិមួយៗ ឲ្យដំណើរទៅដោយភាពរលូន និងស៊ីសង្វាក់គ្នា។
លោកប្រធានមន្ទីរ ក៏បានជំរុញបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឱ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឱ្យបានល្អក្នុងការផលិតព័ត៌មាន​ ជាពិសេសត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតឡើង នៅរាល់សកម្មភាពការងារ។ លេីសពីនេះមន្ដ្រីដែលទទួលបានការតែងតាំងថ្មី សូមបង្កេីនការយកចិត្តទុកដាក់អនុវត្តន៍ការងារ​ ដោយបង្កេីនចំណងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ គោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹង ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យសាកសមជាអ្នកបន្តវេនដ៏ល្អ។
ឆ្លៀតក្នុងឱកាសនោះលោក ចាប វន្នី បានផ្តាំផ្ញើដល់មន្ត្រីដែលបានតែងតាំង និងប្រគល់ភារកិច្ចនៅពេលនេះ ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយធ្វើការសហការ សាមគ្គីគ្នា ដើម្បីអោយវិសយ័ព័ត៌មាន មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៅទៀត៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button